ប្រភពពី RT ឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងមនុស្សប្រមាណ៦០០០នាក់ផ្សេងទៀតត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ខណៈខ្យល់ព្យុះ Pabuk បានវាយប្រហារយ៉ាងខ្លាំងទៅលើភាគខាងត្បូងនៃប្រទេសថៃ ។
មន្ត្រីឧតុនិយមថៃបានឲ្យដឹងថា ខ្យល់ព្យុះ Pabuk បានវាយប្រហារលើខេត្ត ស៊ូរ៉ាថានី និងខេត្ត ណាខន ស៊ី ថាម៉ារ៉ាត ចាប់តាំងពីល្ងាចថ្ងៃសុក្រ ទី៤ ខែមករានេះ នាំយកទឹកភ្លៀងជាច្រើនមេទៅចាក់ស្រោចលើខេត្តទាំងពីរនេះផងដែរ ។
សូមរំលឹកថា កាលពីឆ្នាំ២០១១កន្លងទៅ ខ្យល់ព្យុះ Pabuk នេះបានវាយប្រហារទៅលើប្រទេសថៃម្តងហើយ បានសម្លាប់មនុស្សអស់ជាង៦០០នាក់ ៕