ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភា​អាមេរិក​បោះ​ឆ្នោត​លើ​មាត្រា​ចោទ​ប្រកាន់​ទម្លាក់​តំណែង​លោកដូ ណាល់ត្រាំ

​សភា​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត ​ដើម្បី​ឈាន​ទៅ​រក​ការចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានា ធិបតីដូណាល់ ត្រាំ Donald Trump ក្នុង​ការ​បោះឆ្នោត​ទាំង​យប់​ជា​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​​ទាំង​២ ​គណបក្ស​បែកបាក់​គ្នា​។ នៅ​ក្នុង​ការបោះឆ្នោត​ជា​លើកដំបូង​នៃ​គណបក្ស​ទាំង​២ សមាជិក​សភា​ត្រូវ​បាន​ផ្ដល់​រយៈពេល​ឲ្យ​ត្រឹម ​១៥​នាទី​ដើម្បី​បោះឆ្នោត​លើ​មាត្រា​ចោទប្រកាន់​ពី​បទ​លោកត្រាំ រំលោភ​អំណាច​ ។

​បន្ទាប់ពី​​ជជែក​ដេញដោល​ក្នុង​រយៈពេល​មួយថ្ងៃ​មក​ ប្រធាន​សភា​របស់​គណបក្ស​ប្រជា​ធិប​តេយ្យ​ លោកស្រី Nancy Pelosi បាន​ប្រកាស​ថា ​សមាជិក​សភា​កំពុង​បង្កើន​ការពារ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ។ ប៉ុន្តែ​លោក ត្រាំ បាន​ទទូច​ថា ​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋ​ ដោយ​ការ​វាយ​ប្រហារ​ទៅ​លើ​សហរដ្ឋអាមេរិក​ខ្លួនឯង ។

សូមបញ្ជាក់ថា លោក ​ត្រាំ នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ទី៣ ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​។ ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ការចោទប្រកាន់​ចំនួន​២ គឺ​ការរំលោភ​អំណាច​ និង​ការ​រារាំង​សភា​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា​ ដើម្បី​ជំនុំជម្រះ​នៅ​ខែ​មករា​។ អ្នកគាំទ្រ​គណបក្ស​សាធារណរដ្ឋ​និយាយ​ថា ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​កំពុង​ព្យាយាម​ទម្លាក់​ប្រធានាធិ​បតី ​ដែល​ពួកគេ​មិន​អាច​យក​ឈ្នះ​បាន​ក្នុង​ការ​បោះឆ្នោត​៕