ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូល្យា អ៊ីនធើប្រាយ សម្រេចប្តូរទីតាំងថ្មី ដើម្បីបង្ហាញពីសក្តានុពលលើទីផ្សារកម្ពុជា

លោក ប៊ូ ច័ន្ទនារិទ្ធ នាយកប្រតិបត្តិ្កមីក្រូហិរញ្ញវត្ថុ រ៉ូល្យា អ៊ីនធើប្រាយ បានមានប្រសាសន៍នៅថ្ងៃទី២០ ខែធ្នូនេះថា ដោយ​​​សារ​​តែការធ្វើអាជីវកម្មយើងទទួលបានការគាំទ្រច្រើនពីអតិថិជនក្នុងស្រុក និងដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែងាយស្រួលនោះ គណគ្រប់គ្រងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូល្យា អ៊ីនធើប្រាយ បានសម្រេចប្តូទីតាំងរបស់ខ្លួនជាផ្លួវការហើយស្ថិតនៅផ្ទះលេខ ១២៨ D៣ ផ្លូវលេខ ៨៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកនាយកប្រតិបត្តិលើកឡើងទៀតថា« គោលបំណងធំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងខ្ញុំចាប់ពីពេលនេះទៅយើងបានផ្លាស់ប្តូរទីតាំងថ្មីហើយ ដើម្បីធ្វើយ៉ាងណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុនឲ្យបានកាន់តែធំបន្ថែមទៀតនៅលើទីផ្សារកម្ពុជាយើង ហើយដំបូងឡើយពីអគារតែ១ ល្វែងនោះទេ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនយើងមានអគាររហូតដល់ទៅ២ ល្វែងផងដែរ និងមានកំ​​​ពស់​​ពី៣ ទៅ៤ ជាន់តែម្តង»។

យោងតាម លោក ប៊ូ ច័ន្ទនារិទ្ធ បានបន្តទៀតថា តាមពិតទៅជាធម្មតា កាលណាក្រុមហ៊ុនយើងមានការរីកចម្រើននោះពិតណាស់ នឹងត្រូវពង្រីកវិសាលភាពបន្ថែមទៀតក៏ដូចជា បម្រើសេវាកម្មឲ្យកាន់តែខិតជិតនិងអតិថិជន ដែលពួកគាត់ត្រូវការ​សេ​​​វាកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងខ្ញុំ ដើម្បីយកទៅពង្រីកអាជីវកម្មនិងវិនិយោគ។

នៅឆ្នាំ២០២០ខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូល្យា អ៊ីនធើប្រាយ នឹងបង្កើនធនធានមនុស្សឲ្យបានកាន់តែច្រើនថែមទៀតស្របតាមការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងត្រៀមបង្កើតសាខានៅរាជធានីខេត្តក្រុងផងដែរ ធ្វើយ៉ាង​​​ណាឲ្យសេវាកម្មហិរញ្ញវត្ថុកាន់តែសម្បូរបែបនឹងមានប្រសិទ្ធភាពខ្ពស់ដល់អតិថិជនទាំងក្នុងនិងក្រៅប្រទេស។

បច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រ៉ូល្យា អ៊ីនធើប្រាយ ទទួលបានការគាំទ្រយ៉ាងខ្លាំង​​​នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ ​​ហើយ​​​ការឈជើង​នាម​យ៉ាងរឹម​មាំដល់​​​សព្វថ្ងៃនេះគឺ មកពី​​ថ្នាក់ដឹកនាំមាន​​គុណធម៌ សីលធម៌ ​និងចំណេះដឹងខ្ពស់ ដឹងសុខទុក្ខរបស់​​អតិ​​​​ថិជនឬឯកបុគ្គលិកអ្នក​បម្រើសសេវាកម្ម​វិញ​​​ប្រមូលផ្តុំដោយ​អ្នកជំនាញៗ​​​ និងមាន​​វិជ្ជាជីវៈ​​ខ្ពស់​​​ផ្នែក​​ ហិរញ្ញវត្ថុ​​​​ដោយឈលើផលិត​​​ផលសេវាកម្មរហ័ស និងលឿនដល់ដៃអតិថិជន ដែលមានតម្រូវការ​​និង​​ប្រើប្រាស់ប្រាក់កម្ចីនិងឥណទាន ដើម្បីយកទៅពង្រីកអាជីវកម្ម និងបង្កើតចំណូលដល់សេដ្ឋកិច្ចក្នុងស្រុក។​​​