ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

KW​ Cambodia​ គ្រោង​ពង្រីក​ការិយាល័យគ្រប់ខេត្ត ក្រុងទូទាំង​ប្រទេស​សម្រាប់វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​

ភ្នំ​ពេញ៖​ ក្រុមហ៊ុន​អចលនទ្រព្យ​​ Keller​ Williams​ (KW​ Cambodia​) គ្រោង​នឹង​បើក​ការិយាល័យ​ចំនួន១០០ទីតាំង​ ​នឹង​ប្រមូល​ដោយ​ភ្នាក់ងារ​ជំនាញ​ប្រមាណ៧​,០០០នាក់​ ក្នុងរយៈពេល ១០ឆ្នាំ​ខាងមុខ​ ដើម្បី​ឆ្លើយតប​នឹងតម្រួវការនៃ​វិស័យ​អចលនទ្រព្យ​នៅ​​កម្ពុជា​​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ង អគ្គនាយក​ក្រុមហ៊ុន​ KW​ Cambodia​ បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០១៩ នេះ​ថា​ គោលដៅ​របស់​ក្រុមហ៊ុន​ KW​ Cambodia​ នឹង​ប្រមូល​ផ្តុំ​ភ្នាក់ងារ​អចលនទ្រព្យ​ និង​បើក​ការិយាល័យ​ជាច្រើន​កន្លែង​ ដើម្បី​ឆ្លើយតប​នឹង​ការ​រីក​លូតលាស់​នៃ​អចលនទ្រព្យ​។

លោក​ឧកញ៉ា​បាន​បន្ថែម​ថា​ “ចក្ខុវិស័យ​របស់​យើង​ក្នុងរយៈពេល១យើង​នឹង​បើក​ ការិយាល័យ​ឱ្យ​បាន១០០​ ទីតាំង​។ គោលដៅ​របស់​យើង​គឺ​បើក​គ្រប់​ខណ្ឌ​ ខេត្ត​ គ្រប់​ស្រុក​ ត្រូវតែ​មាន​វត្តមាន​របស់​យើង​”។ ទីតាំងទាំង១០០នៅ​ទូទាំង​ប្រទេស​ នឹង​ប្រមូល​ភ្នាក់ងារ​របស់​យើង​ ឱ្យ​បាន​យ៉ាងតិច​បំផុត​ ៧,០០០នាក់​”។

លោក​ឧកញ៉ាបាន​បន្ត​ថា​ នៅពេលមាន​អវត្តមាន​នៅ​គ្រប់​ខេត្ត​ ក្រុង​ ហើយ​មាន​មនុស្ស៧​,០០០នាក់​ វា​មានន័យ​គាត់​(អតិថិជន​) ប្រើ​តែ​មនុស្សម្នាក់​គឺ​មាន១០០​ ការិយាល័យ​ និង​មនុស្ស៧​,០០០នាក់​ចាំ​លក់​ឱ្យ​គាត់​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ឱ្យ​ដឺង​ទៀត​ថា​ ​មនុស្ស​ចំនួន៧​,០០០​​នាក់​ និង ១០០ទីតាំង​។ អតិថិជន​ចង់​ទិញ​ និង​លក់​ យើង​មាន​សេវា​ជួន​គា​ត់​ភ្លាម​ៗតែម្តង​។ អត្ថ​ប្រយោជន៍​ នៅពេល​ដែល​យើង​មាន​ទំហំ​ធំ​ យើង​មានគ្នាច្រើន​ គឺ​ធ្វើ​កិច្ចការ​បាន​លឿន​។

តាមការគ្រោងទុក នៅ​ឆ្នាំ២០២៨​ ក្រុមហ៊ុន​ KW​ Cambodia​ នឹង​បង្កើត​ឱ្យ​មាន១០០​ ទីតាំង​ ហើយ​ភ្នាក់ងារ​យើង​ចំនួន៧​, ០០០នាក់​។ នេះ​ជា​ទស្សនៈ​វិស័យ​រួម​របស់​ក្រុមហ៊ុន​ ហើយ​ក្រុមហ៊ុន​ នឹង​ឈាន​ចូលក្នុង​ផ្សារហ៊ុន​នៅ​កម្ពុជា​ផង​ដែរ​។

សូមបញ្ជាក់ថា ​ក្រុមហ៊ុន​ KW​ Cambodia​ មាន៩សាខា​ និង​មាន​អនុ​សាខា​ចំនួន៥​ក្នុង​សាខា​ចំនួន៩មាន​សាខា​នៅ​ភ្នំពេញ​ចំនួន​៦នៅ​ខណ្ឌទួលគោក​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ឬស្សី​កែវ​ ខណ្ឌ​សែនសុខ​ ខណ្ឌដង្កោ​ និង​ខណ្ឌពោ​សែន​ជ័យ​។ តាម​បណ្តា​ខេត្ត​ ក្រុមហ៊ុន​មាន ៣សាខា​ រួម​សាខា​ខេត្តបាត់ដំបង​ សៀមរាប​ និង​កំពង់ស្ពឺ​។

ក្រុមហ៊ុន​ក៏​មាន​អនុ​សាខា​ចំនួន៥រួមមាន​ អនុ​សាខា​នៅ​ក្រុង​បាវិត​ អនុ​សាខា​ក្រុង​តាខ្មៅ​ អនុ​សាខា​ក្រុង​កៀនស្វាយ​ អនុ​សាខា​ក្រុង​ប៉ោយប៉ែត​ និង​អនុ​សាខា​ទីរួមខេត្ត​កំពត​។

លោក​ឧកញ៉ា​បណ្ឌិ​តគីម​ ហ៊ា​ងបាន​ថ្លែង​ថា​ ការ​ប្រកួតប្រជែង​ជា​រឿង​ល្អ​ ព្រោះ​វា​ធ្វើ​ឲ្យមនុស្សយើង​រឹងមាំ​ជាង​មុន​ ហើយ​ខ្ញុំ​សប្បាយចិត្ត​ នៅពេល​មាន​មនុស្សជា​ច្រើន​រំពឹង​ថា​ វា​នឹង​ធ្វើ​ឱ្យ​វិស័យ​នេះ​កាន់តែ​រឹងមាំ​ ហើយ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ពិតប្រាកដ​ឈរ ជើង​បាន​ ហើយ​អ្នកមាន​កម្រិ​តស្ទើ​ៗប្រឈម​នឹង​បរាជ័យ​ ព្រោះ​វាទី​ផ្សារ​សេរី​ ។

បើសិន​ក្រឡេក​មើល​កាលពី២០មុន​ វិស័យ​ដីធ្លី​មិនសូវ​ជា​មានដំណើរ​ មិន​មាន​អ្នកណា​ចូល​មក​ក្នុង​ទីផ្សារ​ទេ​ ហើយ​អ្នករក​ស៊ី​ដីធ្លី​ក៏​សូវ​មាន​ ហើយ​បរទេស​ក៏​អត់​សូវ​មក​ដែរ​ តែ​ដល់ពេល​ឥឡូវនេះ​ វិស័យ​ដី​មាន​កើនឡើង​ បរទេស​ចូល​មក​ច្រើន​ ខ្មែរ​ក៏​ច្រើន​ ដូច្នេះ​វិស័យ​ដីធ្លី​ អាច​រក​ថវិការ​បាន​ច្រើន​ ដែល​ធ្វើ​ឱ្យ​មានការ​ចូលរួម​ច្រើន​ក្នុង​វិស័យ​នេះ​។ ​ “គ្មាន​អ្នកណា​ចង់​ធ្វើខុស​ទេ​ ដូច្នេះ​ការងារ​របស់​យើង​គឺ​ប្រមូល​ពួកគាត់​ដាក់​ចូលក្នុង​ KW​ Cambodia​ ហើយ​យើង​បង្រៀន​គាត់​ អប់រំ​គាត់​ ថែទាំ​គាត់​ និង​គ្រប់គ្រង​ពួកគាត់​ឱ្យធ្វើ​តាមយើង​ ដូច្នេះ​ថ្ងៃក្រោយ​ពួកគាត់​នឹង​ធ្វើ​បាន​ត្រឹមត្រូវ​”៕