ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

UNFPA បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ ឆ្នាំ​២០១៩​-២០២៣

ភ្នំពេញ៖ រាជរដ្ឋាភិបាល និងអង្គការមូលនិធិសហប្រជាជាតិ (UNFPA) បានបើកកិច្ចប្រជុំប្រចាំឆ្នាំនៃការអនុវត្តផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ​២០១៩​-២០២៣​ (Country Programme Action Plan-equivalent 2019-2023)។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នេះ បានបញ្ជាក់ថា កិច្ចប្រជុំនេះដឹកដោយលោក អ៊ុត វុទ្ធី អគ្គលេខា ធិការរង គ.ជ.នា/ក.អ.ក និងលោក​Daniel Alemu តំណាងស្តីទីនៃមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ក្រោម​អធិបតីភាពលោកស្រីអ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

គោលដៅចម្បងនៃកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការសកម្ម​ភាព​កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសក្នុងឆ្នាំ២០១៩ និងកំណត់អាទិភាពសម្រាប់ឆ្នាំ២០២០។

សូមបញ្ជាក់ថា  ផែនការសកម្មភាពកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០១៩-២០២៣ របស់ UNFPA ត្រូវបានផ្តល់សុពលភាព និងដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩ ដោយបានកំណត់នូវ Outcome ចំនួន ៣ ដូចជា ៖

១.ការបន្តពូជ និងសុខភាពសាធារណៈ ។

២.ការអប់រំក្មេងជំទង់ និងយុវជន ។

៣. ការធ្វើប្រជាសាស្ត្រ និងបញ្ហាអន្តរវិស័យ (យេនឌ័រ)។ ហិរញ្ញប្បទានសរុបចំនួន ១៣ លានដុល្លារអាមេរិក ក្នុងនោះហិរញ្ញប្បទានចំនួន ៨,៣ លានដុល្លារ (៦៤% នៃតម្រូវការថវិកាសរុប) ជាហិរញ្ញ​ប្បទានផ្ទាល់ (Regular Resources) និង ៤,៧ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានដែលនឹងត្រូវកៀរគរបន្ថែម ត្រូវបានគ្រោងវិភាជន៍សម្រាប់ រយៈពេល ៥ ឆ្នាំ៕