ភ្នំពេញ៖ ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ សម្រេចការសាងសង់បានប្រមាណ ៧៥,៧% ហើយ ។ យោងតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩នេះ ។
ក្រសួងសាធារណការ បានឲ្យដឹងទៀតថា ក្រុមការងារអនុវត្តគម្រោង បានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តយកចិត្តទុកដាក់ធ្វើការសោចទឹកជាប្រចាំតាមបណ្តោយផ្លូវតភ្ជាប់ ដើម្បីកាត់បន្ថយផលប៉ះពាល់(ដីហុយ) និងធ្វើការរៀបចំប្រព័ន្ធសុវត្ថិភាព(ស្លាកសញ្ញាចរាចរណ៍ ខ្សែចំណាំងផ្លាត ការពារតាមជម្រាលជើងទេរ និងប្រព័ន្ធភ្លើងសញ្ញាបំភ្លឺពេលយប់) ឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីធានាសុខសុវត្ថិភាពអំឡុងពេលសាង សង់ ។
សូមបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេមេគង្គដែលតភ្ជាប់ពិខេត្តកំពង់ចាម ទៅខេត្តត្បូងឃ្មុំ នេះបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ហើយគិតមកដល់ពេលបច្ចុប្បន្ន នេះសម្រេចសាងសង់បានប្រមាណ ៧៥,៧% ហើយ ៕