សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
ភ្នំពេញ៖ យោតាមផេកហ្វេកប៊ុកសម្តេចតេជោ បានបញ្ជាក់ថា ថ្ងៃទី ២៥ ធ្នូនេះ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។
សម្តេចបញ្ជាក់ថា ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធ មានសិទ្ឋិសេរីភាព រស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួន ដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជា មួយគ្នាដោយសុខសាន្ត។
ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” ថ្ងៃទី ២៥ ធ្នូនេះ ខ្ញុំសូមជូនពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា៕