ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រសិនបើមិនបានលុយធ្វើរបងព្រំដែន លោកដូណាល់ ត្រាំ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន

មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ​ អាចនឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅពេលខាងមុខនេះ ប្រសិនបើលោកមិនបានលុយជាង៥ពាន់លានដុល្លារយកទៅធ្វើរបងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ។

មន្ត្រីសេតវិមានដដែលបានបន្តថា នៅពេលបច្ចុប្បន្ននេះ លោក ត្រាំ កំពុងពិភាក្សាជាមួយមន្ត្រីរដ្ឋបាល និងអ្នកតំណាងរាស្ត្រមកពីគណបក្សទាំងពីរ ប្រសិនបើកិច្ចពិភាក្សាមិនបានទទួលលទ្ធផលវិជ្ជមាន លោក ត្រាំ នឹងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីចាយលុយដោយមិនចាំបាច់ឆ្លងសភា និងព្រឹទ្ធសភា ។

លោកដូណាល់ ត្រាំ បានប៉ុនប៉ងយូរហើយ ក្នុងការសាងសង់របងព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ក្នុងការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ចូលអាមេរិក ប៉ុន្តែបំណងនេះ ត្រូវបានជំទាស់យ៉ាងខ្លាំងពីមន្ត្រី សមាជិករដ្ឋសភា និងព្រឹទ្ធសភារបស់គណបក្សទាំងពីរ ដោយសារតែការចំណាយសរុបក្នុងការធ្វើរបងព្រំដែននេះ អាចអស់ទឹកប្រាក់រហូតដល់២៣ពាន់លានដុល្លារ ៕