ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំហំពាណិជ្ជកម្មចិន ជប៉ុន និងកូរ៉េខាងត្បូង ស្មើនឹង២.៤%នៃទំហំពាណិជ្ជកម្មពិភពលោក

លោក លី ខឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីរបស់ប្រទេសចិន បានប្រកាសកាល ពីថ្ងៃអង្គារ ទី២៤ ខែធ្នូនេះថា ទំហំទឹកប្រាក់ពាណិជ្ជកម្មប្រចាំឆ្នាំ រវាងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គឺស្មើនឹង២.៤%នៃទំហំទឹកប្រាក់ពាណិជ្ជកម្មនៅជុំវិញពិភព លោក ។ ដែលនេះបើតាមការចុះផ្សាយរបស់ AP ។

នាយករដ្ឋមន្ត្រីចិនរូបនេះបានបន្ថែមថា ទំហំទឹកប្រាក់ពាណិជ្ជកម្ម២.៤%នៃប្រទេសទាំងបី គឺស្មើនឹងទឹកប្រាក់ប្រមាណជាង៧២០ពាន់លានដុល្លារអាមេរិក ហើយកំណើននៃទំហំពាណិជ្ជកម្មត្រីភាគីនេះ នឹងបន្តកើនឡើ ងថែមទៀតនៅពេលខាងមុខ ។

លោក លី ខឺឈាំង បានជំរុញមេដឹកនាំរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចបន្ថែមទៀត ក្នុងបំណងរុញច្រានកំណើនសេដ្ឋ កិច្ចប្រទេសទាំងបី និងនៅក្នុងតំបន់ឲ្យបានកើនឡើងខ្ពស់ ។

សេចក្តីប្រកាសរបស់លោក លី ខឺឈាំង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រី ភាគីនៅទី ក្រុង ឆឹងទូ (Chengdu) ប្រទេសចិន រវាងលោក ស៊ីហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន និងលោក មូន ជេអ៊ីន ប្រធានាធិបតីរបស់ប្រទេសកូរ៉េខាងត្បូង ៕