តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ (តសព) បានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០១២ ដែលមានផ្ទៃដីទំហំ៦៨ ហិកតា ក្នុងនោះមាន៤៥ហិកតាសម្រាប់ជួលហើយតំបន់នេះមានការលើកទឹកចិត្តពិសេសជូនអតិថិជនដូចខាងក្រោម៖
ការលើកទឹកចិត្តដល់អ្នកវិនិយោគ
– អនុញ្ញាតឲ្យជួលរយ:ពេលវែងរហូតដល់៥០ឆ្នាំ
– លើកលែងពន្ឋនាំចូលលើសំភារ:បរិក្ខារផលិតកម្ម សំភារ:សំណង់និងវត្ថុធាតុដើម
– មិនគិតពន្ឋលើការនាំចេញ
– អាករលើតំលៃបន្ថែម ( VAT ) ត្រូវគិតតាមអត្រា( 0% ) សំរាប់ការនាំចូល
– ការលើកលែងពន្ឋលើប្រាក់ចំណេញរហូតដល់រយ:ពេល៩ឆ្នាំ
– សំរាប់ក្រុមគ្រួសារនិងវិនិយោគិនអនុញ្ញាតឲ្យមានទិដ្ឋាការអចិន្ត្រៃ ។
ឧត្តមភាពសម្រាប់អ្នកវិនិយោគ
– ស្ថិតនៅក្នុងមណ្ឌលកំពង់ផែ ដែលអាចកាត់បន្ថយបានយ៉ាងច្រើននូវតំលៃដឹកជញ្ជូន ទាំងការនាំចូល-នាំចេញនិងពេលវេលា ។
– ការរៀបចំគម្រោងប្លង់និងសាងសង់បានប្រព្រឹត្តទៅដោយក្រុមអ្នកបច្ចេកទេសជប៉ុន និងក្រុមហ៊ុនជប៉ុន ។
– ជាទីតាំងដែលពុំធ្លាប់មានផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ។
– មជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេសមាន: (ធនាគារ,ទូរគមនាគមន៍,បន្ទប់ បណ្តុះបណ្តាល, ការិយាល័យ, គ្លីនិក, ជ្រើសរើសកម្មករ ជាដើម ។
ព័ត៌មានលំអិតសូមទាក់ទងតាមអាស័យដ្ឋានដូចខាងក្រោម៖
– Tel : ( 855 ) 34 933 739 / ( 855 )12 838 894
– Fax : ( 855 ) 34 933 739
– Email : spsez@pas.gov.kh, chivpal@yahoo.com
– Website : www.pas.gov.kh