ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកជំនាញអចលនទ្រព្យថា៖ វិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ នៅក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន

ភ្នំពេញ៖ អ្នកជំនាញខាងវិស័យអចលនទ្រព្យបានឲកយដឹងថា ក្រុងប៉ោយប៉ែត មានការអភិវឌ្ឍយ៉ាងលឿន ដោយមានសំណង់ធំៗជាច្រើនបានលេចឡើងជាបន្តបន្ទាប់។

លោកស្រី ចុង ជីងម៉ី ប្រធានសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការតភ្ជាប់ផ្លូវដែករវាងកម្ពុជា និងថៃ បើកជាផ្លូវការនៃច្រកទ្វារអន្តរជាតិបន្ថែមនៅក្រុងប៉ោយប៉ែត ធ្វើឲ្យវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យនៅតំបន់ប៉ោយប៉ែត  កាន់ តែមានភាពល្អប្រសើរ ។ ក្រុមហ៊ុនធំៗជាច្រើនបាននាំគ្នាវិនិយោគ សាងសង់រោងចក្រ សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន សំណង់ផ្ទះល្វែង និងបុរីជាដើម។

លោកស្រី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម ចុះហត្ថលេខាប្រគល់សិទ្ធិអាជីវកម្មដល់សាខាថ្មីចំនួន៤ និងអនុសាខាថ្មីចំនួន២ទៀតរបស់ KW-កម្ពុជា ។ នៅក្នុងចំណោមសាខាថ្មីទាំង៤ នោះ លោកស្រី ចុង ជីងម៉ី បានបើកដំណើរការសាខា KW-កម្ពុជា ក្រុងប៉ោយប៉ែត ។ និងលោកកាំង វណ្ណៈ បើកដំណើរការសាខា KW-កម្ពុជា នៅក្នុងខណ្ឌពោធិ៍សែនជ័យ ។ លោក កែវ សុជាតិ បើកដំណើរការសាខា KW-កម្ពុជា នៅទីរួមខេត្តកំពត។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយក្រុមហ៊ុនអចលនទ្រព្យ KW-កម្ពុជា បាន ឲ្យដឹងថា មានកត្តាធំៗមួយចំនួន ដែលធ្វើឲ្យ វិស័យដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០២០ខាងមុខនេះ រឹតតែបន្ដភាពរឹងមាំខ្លាំងឡើង​។ ដោយសារកក្តាស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋ កិច្ច។ ការធ្វើពាណិជ្ជកម្ម និងប្រគល់សិទ្ធិធ្វើអាជីវកម្មក្នុងវិស័យដីធ្លី គឺជាផ្នែកមួយនៃការបង្ហាញពីភាពទូលំទូលាយ និងភាពរីកចម្រើននៃវិស័យនេះនៅកម្ពុជា៕