ឆ្ពោះទៅកាន់ស្រុកអង្គស្នួលខេត្តកណ្តាលគេមិនភ្លេចទេ ការធ្វើដំណើរពីរាជធានីភ្នំពេញទៅដល់ផ្សារបែកចានស្ថិតចំងាយប្រមាណ៤០០ ម៉ែត្រពីផ្សារអង្គស្នួលតាមផ្លូវជាតិលេខ៤ ក្នុងភូមិចំការត្រាច ឃុំពើក គេនឹងឃើញគម្រោងវិនិយោគរបស់ក្រុមហ៊ុនអចលនទ្រព្យមួយឈ្មោះ N&Y Realty ដែលកំពុងតែពុះដីឡូតិ៍មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ។
កាលពីឆ្នាំ២០១៨ កន្លងទៅតំបន់នេះ ចាប់ផ្តើមមានក្រុមហ៊ុនអភិវឌ្ឍន៍ជាបន្តបន្ទាប់ ដែលសព្វថ្ងៃនេះ មានក្រុមហ៊ុនចំនួន ៤ហើយ កំពុងតែវិនិយោគនៅតំបន់នេះ ដោយអ្នកវិនិយោគទាំងនោះមើលពីសក្តានុពល និងម្យ៉ាទៀតស្ថិតនៅចំផ្លូវក្រវ៉ាត់ក្រុងរបស់រាជរដ្ឋាភិបាលជិតផ្លូវជាតិលេខ៤ ដែលតភ្ជាប់ទៅផ្លូវល្បឿនលឿនឆ្លោះទៅកាន់កំពង់ផែទឹកជ្រៅនៃក្រុងព្រះសីហនុ។
សូមរំលឹកថា ដើមឡើយ ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលជាតំបន់ស្ងាត់គ្មានមនុស្សចេញចូលច្រើននោះទេ បូករួមទាំងផ្លូវឬហេដ្ឋារចនាសម្ព័ន្ធតំបន់នេះតែម្តងធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ក៏ប៉ុន្តែនេះបានប្រែមុខមាត់យ៉ាងលឿនដោយតែគោលនយោបាយដ៏ត្រឹមរបស់រាជរដ្ឋាភិបាលធ្វើឲ្យអ្នកវិនិយោគចាត់ទុកទំបន់នេះដូចកូនក្រមុំតែម្តង។
លោក ប៊ុន ប៉ឹក មេភូមិ ចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានប្រសាសន៍លើកឡើងថា ស្ថានភាពប្រជាពលរដ្ឋនៅក្នុងភូមិនេះកន្លងទៅជាអ្នកធ្វើស្រែចំការ លក់ដូ និងឡើងត្នោត ហើយបើនិយាយពីភូមិសាស្រ្តវិញហាក់គ្មានអ្វីគួរឲ្យចង់រំលឹកទេ ដោយសារតែមិនមានលក្ខណៈល្អប្រសើរដូចសព្វថ្ងៃនេះឡើយដែលមានក្រុមហ៊ុន N&Y Realty ដែលកំពុងតែពុះដីឡូតិ៍ មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រ។
លោកមេភូមិបានបន្ថែមថា «រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល មានសម្តេចតេជោជាប្រមុខនោះ ស្រាប់តែមានរោងចក្របានបង្កើតនៅទីនេះ ធ្វើឲ្យប្រជាជនយើងអាចធ្វើការងាររកប្រាក់ចំណូលភាគច្រើនក្រៅពីធ្វើស្រែចំការនិងឡើងត្នោត»។
ភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានអ្នកជំនាញចាត់ទុកថា ការអភិវឌ្ឍន៍នេះ ក្នុងនាមកូនខ្មែរដូចគ្នាសូមសាទរនូវការវិនិយោគរបស់ក្រុមហ៊ុន N&Y Realty នៅតំបន់នេះ ដោយលោករំពឹងថា នឹងជួយអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាទីផ្សារដ៏ធំធ្វើឲ្យពលរដ្ឋមិនចាំចាច់ធ្វើដំណលើរទៅលេងរាជធានីភ្នំពេញនោះទេ ដោយសារតែក្រុមហ៊ុនជំហ៊ានជាច្រើនអភិវឌ្ឍន៍តំបន់នេះ។
យោងតាមម្ចាស់គម្រោងខាងលើរៀបរាប់ថា មុនដំបូងទីតាំងនេះមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងនោះទេ ប៉ុន្តែចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងផ្លូវល្បឿនលឿននិងផ្លូវក្រវ៉ាត់ក្រុង ធ្វើឲ្យទីតាំងដីដែលក្រុមហ៊ុនវិនិយោគនេះមានសន្ទុះកើនឡើង ពីព្រោះគៀគនិងទីប្រជុំជនមានផ្សាររោងចក្រហើយនៅមិនឆ្ងាយពីផ្លូវជាតិលេខ ៤ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងតែវិនិយោគលើដីឡូតិ៍ក្នុងផ្ទៃដីទំហំជិត៣០ ហិកតា។
គោលដៅធំរបស់ក្រុមហ៊ុនមកវិនិយោគគឺចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ឲ្យមានការរីកលូតលាស់និងមានផ្សារ រោងចក្រហើយនេះជាឱកាសរបស់ប្រជាពលរដ្ឋកម្ពុជាច្រើន ដោយសារតែពីមុនដីតំបន់ទីនេះមិនមានការអភិវឌ្ឍទេ នៅពេលដែលក្រុមហ៊ុនលោកមកវិនិយោគ ប្រជាពលរដ្ឋនឹងមានជីវភាពធូធារអាចងាយស្រួលទទួលបានលំនៅឋាន ដោយបង់ត្រឹមជាង ១០០ដុល្លារប៉ុណ្ណោះក្នុង១ ខែ។
បច្ចុប្បន្ននេះ តំបន់ស្រុកអង្គស្នួល ខេត្តកណ្តាល កំពុងតែមានការទាក់ទាញបំផុតលើវិស័យដីធ្លី ដែលបច្ចុប្បន្ននេះក្រុមហ៊ុនបានបោះទុនវិនិយោគលើដីឡូតិ៍ជំហានទី១ ក្នុងឆ្នាំ២០១៩ មាន ផ្ទះល្វែង ផ្សារទំនើប និងរោងចក្រផងដែរ។
គម្រោងទី១ របស់ក្រុមហ៊ុន N & Y Real Estate ពុះដីឡូត៍ អង្គស្នួលចាប់ផ្តើមបើកដំណើរការលក់ហើយជាមួយការផ្តល់ជូននូវ Promotion ព្រមទាំងអត្ថប្រយោជន៍យ៉ាងសម្បូរបែប គ្រាន់តែលោកអ្នក មានប្រាក់ត្រឹមតែ ១៤៩ដុល្លារប៉ុណ្ណោះ នឹងក្លាយជាម្ចាស់កម្មសិទ្ធិ ដីឡូត៍ណាមួយដែល លោកអ្នកពេញចិត្ត មានទំហំ 4.50 x 10ម៉ែត្រ 5 x 20ម៉ែត្រ និង 10 x 20ម៉ែត្រ រីឯអត្ថប្រយោជន៍ទាំងនោះ គឺគម្រោងសុទ្ធ១០០% បង់១៤៩ដុល្លាររាល់ខែ រយៈពេល៤៨ខែ ដោយគ្មានការប្រាក់។