ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ផ្សារមូលបត្រកម្ពុជា ថា៖ សន្ទស្សន៍ ផ.ម.ក.បានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក

 ភ្នំពេញ៖ ផ្សារមូលបត្រ កម្ពុជា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានផ្សព្វផ្សាយពី សន្ទស្សន៍ ផ.ម.ក. មានសន្ទុះងើបឡើងមកវិញបន្ទាប់ពីធ្លាក់១សប្តាហ៍មក ។

របាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីមានការធ្លាក់ចុះ និងបានរក្សាលំនឹងថេររយៈពេល១សប្តាហ៍មក សន្ទស្សន៍ ផ.ម.ក. ក្នុងថ្ងៃនេះ បានងើបឡើងមកវិញដល់ ៧៦២,៧១ពិន្ទុ ពោលគឺមានការកើនឡើងប្រមាណ០,៥៣% ធៀបនឹងម្សិលមិញ។

កំណើននេះគឺបណ្តាលមកពីភាគហ៊ុន PPSP និងPAS ដែលថ្លៃភាគហ៊ុនទាំងពីរបានឡើងដល់២.៥៧០រៀល និង១៩.៥៨០រៀល មានការកើនប្រមាណ៥០រៀល និង១៨០ រៀល រៀងគ្នា ។ ខណៈដែលភាគហ៊ុនPPAP បានធ្លាក់ចុះមកត្រឹម១២.៣០០រៀល ភាគហ៊ុនPWSA និងGTIបានរក្សាលំនឹងថេរនៅថ្លៃ៥.៩២០រៀល និង៤.៤០០រៀល ។ ទំហំ ជួញដូរភាគហ៊ុនក្នុងថ្ងៃនេះ(២៦ ខែឆ្នូ ឆ្នាំ២១០៩​)មានចំនួន១៧,៣៧លានរៀល​៕