ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភ្នំពេញមានស្ពានអាកាសថ្មើរជើងថ្មី២កន្លែងទៀត នៅស្តុបសន្ធរម៉ុក និងនៅមុខផ្សារដើមគ​ 

(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ ចាប់ផ្តើមសាងសង់ស្ពានអាកាសថ្មើរជើងថ្មីទី៤ គឺនៅផ្លូវប្រសព្វស្តុបសន្ធរម៉ុក និងនៅខាងមុខផ្សារដើមគ​ ក្នុងខណ្ឌទួលគោក។

ស្ពានថ្មើរជើងនៅភ្លើងស្តុបសន្ធរម៉ុក និងភ្លើងស្តុបផ្សារដើមគនេះ គឺសម្រាប់សម្រួលដល់ការឆ្លងផ្លូវ ក្នុងចំណោមសិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋទូទៅ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាយថាហេតុ។

បូកនឹងស្ពានថ្មើរជើងថ្មី២កន្លែងនេះទៀត គឺរាជធានី​ភ្នំពេញ​ មាន​ស្ពាន​អា​កាស​ថ្មើ​ជើង​សរុបចំនួន​៤ហើយ ដែល​ស្ពាន​អា​កាស​ថ្មើ​ជើង​ចំនួន​២ គឺស្ថិតនៅ​ផ្សារ​ជំ​ពូ​វ័ន្ត​ ក្នងខណ្ឌពោធិសែនជ័យ​​​ ដោយសង់រំលងផ្លូវជាតិ​លេខ​៤ និង​មួយទៀត​ស្ថិត​រង្វង់​មូល​នាង​គង់​ហ៊ីង ​ក្បែរ​វត្ត​ព្រះពុទ្ធ​មានបុណ្យ ក្នុងខណ្ឌប្រាំពីរមករា៕