ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផលនិងលោកជំទាវ គោរពជូនពរ សម្តេចក្រឡាហម ស ខេង និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ គោរពជូនពរ សម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ គោរពជូនពរ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។

ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២០នេះ សូម សម្តេចក្រឡាហម ស ខេង និងលោកជំទាវទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃ សុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញការងារដឹកនាំកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត ក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជាពលរដ្ឋ។

សូមគោរពប្រសិទ្ធពរជ័យ ជូនសម្តេចនិងភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចក្រឡាហម ស ខេង និងលោកជំទាវ  ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕