លោក ប៉ា ម៉េងហុក ទីប្រឹក្សាសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកភរិយា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០។
ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២០ នេះ សូមសម្តេចអគ្គមហាពញា ចក្រី ហង សំរិន ទទួលបាននូវពលានុភាពខ្លាំងក្លាបញ្ញាឈ្លាសវៃសុខភាពបរិបូរ អាយុយឺនយូរ ដើម្បីបំពេញបេសកកម្មបម្រើជាតិឲ្យទទួលបានជោគជ័យយ៉ាងធំថ្មីៗថែមទៀត និងការអភិវឌ្ឍន៍។
សូមគោរពប្រសិទ្ធពរជ័យ ជូនពរសម្តេចអគ្គមហាពញាចក្រី និងលោកជំទាវ ដែលជាភរិយាដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គលគ្រប់ទិវារាត្រីនិងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕