លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបាននៅថ្ងៃទី៩ខែមករានេះបាន អនុញ្ញាតិឲ្យលោក Dr. Jean Christoph Diepart ជាអ្នកស្រាវជ្រាវឯករាជ្យមកពីមហាវិទ្យាល័យ Gembloux Agri-Bio នៃសាកលវិទ្យាល័យ Liegeប្រទេសបែលហ្សិកចូលជួបពិភាក្សាការងារស្ដីអំពីគម្រោងចុះសិក្សាស្រាវជ្រាវលើកៅស៊ូគ្រួសារនៅកម្ពុជា។
លោកអគ្គនាយកបញ្ជាក់ថា«កិច្ចប្រជុំក្នុងគោលបំណងដើម្បី សិក្សាស្វែងយល់អំពីវិធីសាស្ត្រដែលកសិករបានឆ្លើយតបចំពោះការធ្លាក់ចុះថ្លៃកៅស៊ូចាប់ពីក្រោយឆ្នាំ២០១១ រហូតមកនិងផ្ដួចផ្ដើមវិភាគខែ្សច្រវ៉ាក់តម្លៃកៅស៊ូកម្ពុជាដើម្បីយល់ច្បាស់អំពីវិធីសាស្រ្តដែលកសិករផលិតផ្សារភ្ជាប់ទៅអ្នកកែច្នៃនិងទីផ្សារ។
អគ្គនាយកដ្ឋានកៅស៊ូបានសម្រេចជ្រើសរីសយកខេត្តចំនួន០៣ រួមមាន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្រុកបរកែវ ខេត្តរតនគិរី និងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើការចុះសិក្សាចាប់ពីពាក់កណ្ដាលខែមករា ឆ្នាំ២០២០ ដោយធ្វើកិច្ចសហកាជាមួយអគ្គនាយកដ្ឋានកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងបី។