អ្នកតំណាងរាស្ត្រពីរនាក់មកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក បានយកសម្រាមទៅដាក់នៅមុខសេតវិមាន និងបានដាក់ឈ្មោះថា សម្រាមត្រាំ ។
មូលហេតុដែលតំណាងរាស្ត្រដាក់ឈ្មោះសម្រាមនេះថា សម្រាមត្រាំ គឺដោយសារលោកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបិទផ្នែកខ្លះនៃរដ្ឋាភិបាល ដែលជានាំឲ្យបុគ្គលិកផ្នែកអនាម័យមិនទៅធ្វើការ ដែលនាំឲ្យសម្រាមនៅគរកកកុញនៅតាមសួនសាធារណៈ ។
សូមរំលឹកថា លោក ត្រាំ បានប្រកាសបិទផ្នែកខ្លះនៃរដ្ឋាភិបាល ដែលជាយុទ្ធសាស្ត្របង្ខំឲ្យសមាជិកព្រឹទ្ធសភាអនុម័តផ្តល់ប្រាក់ជាង៥ពាន់លានដុល្លារឲ្យប្រធានាធិបតីរូបនេះយកទៅធ្វើរបងព្រំដែន ហើយការបិទផ្នែកខ្លះនៃរដ្ឋាភិបាលនេះ គឺចំលើផ្នែកអនាម័យ ដែលបុគ្គលិកមិនទៅធ្វើការ នាំអោយសល់សម្រាមចោលជាច្រើននៅតាមសួនសាធារណៈ ដែលត្រូវបានដាក់ឈ្មោះថា សម្រាមត្រាំ ៕