ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គណ:ប្រតិភូកងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន មកទស្សន:កិច្ចនៅកម្ពុជា

គណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន មានមនុស្ស៦៩៥នាក់ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ Xu Hai Han នាយរងសេនាធិការ កងនាវាតំបន់សមុទ្រខាងជើងនៃកងទ័ពរំដោះប្រជាជនចិន បានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃ ពីថ្ងៃទី០៩ ដល់១២ ខែមករា ឆ្នាំ២០១៩។

ដំណើរទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹកនេះ ដើម្បីរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការណ៍រវាងកងយោធពលខេមរភូមិន្ទ និង កងទ័ពរំដោះប្រជាជនចិន  និងពង្រីកកិច្ចសហប្រតិបត្តិការណ៍ល្អជាមួយ កងទ័ពជើងទឹករបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចរយះពេល៤ថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ Xu Hai Han នឹងចូលជួបសម្តែងការគួរសមជាមួយ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ ។ លោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាំការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានមូលដ្ឋានសមុទ្ររាម ។ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងចូលជួប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្រៅពីនោះគណ:ប្រតិភូកងទ័ពរំដោះប្រជាជនចិន និងទៅទស្សនាផ្សាររួចព័ន្ធ Naga World, ទព្រះបរមរាជវាំង សារមន្ទីរជាតិ, វត្តភ្នំ និងផ្សារទំនើបនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយសម្រាប់ឆ្នាំ២០១៩ ដែលគណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន បានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជាលើកទី៩ផងដែរ សម្រាប់ទស្សនកិច្ចគណៈប្រតិភូនាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិននៅកម្ពុជា។

គិតត្រឹមដើមឆ្នាំ២០១៩នេះ មាននាវាកងទ័ពជើងទឹក នៃកងទ័ពរំដោះប្រជាជនចិន ចំនួន១៧គ្រឿងបានមកបំពេញទស្សនកិច្ច ​នៅប្រទេសកម្ពុជា៕