ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកសោម សម្បត្តិថា«ឆ្នាំ២០១៩ជាឆ្នាំអំណោយផលខ្លាំងដល់ការវិនិយោគនិងធុរកិច្ចនៅកម្ពុជា»

លោកសោម សម្បត្តិ នាយកប្រតិបត្តិថ្នាំព័ណ៌ជាតិខាំផែនមានប្រសាសន៍ថា បើសិនជាយើងមើលក្នុងស្ថានភាពនយោបាយនិងសង្គមនៅប្រទេសកម្ពុជាឆ្នាំ២០១៩នេះជាឆ្នាំល្អជាងឆ្នាំកន្លងទៅដោយសារតែជាក់ស្តែងមនុស្សម្នាក់ៗមានការព្រួយបារម្ភច្រើនរឿងទាក់ទងនិងការធ្វើអាជីវកម្ម ។

ប៉ុន្តែបើនិយាយពីស្ថានភាពសេដ្ឋកិច្ចវិញចំពោះសសរស្តមទាំង៤ ដែលកម្ពុជាមានដូចជា វិស័យទេសចរណ៍ កសិកម្ម កាត់ដរ និងវិស័យសំណង់គឺ ក្នុងវិស័យទី២ កសិកម្មថ្វីត្បិតតែមិនបានថ្លៃល្អ មានម្រេចជាដើម មិនសូវមានតម្លៃល្អ ។ ដោយឡែកបើមើលទៅលើតម្លៃ ពោត ដំឡូង វិញជាឆ្នាំល្អទៅវិញ។

លោក បានមានប្រសាសន៍ទៀតថា «វិស័យកសិកម្មនៅកម្ពុជាកំពុងតែមានសញ្ញាល្អ ដែលការបើកឆាកដំបូងនៅឆ្នាំ២០១៩នេះ ទាក់ទងនិងការធ្វើធុរកិច្ច ពាណិជ្ជកម្ម ហើយចំណែកវិស័យកាត់ដេរហាក់ដូចជាមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភទេ បើទោះជាសហគមន៍អឺរ៉ុបកន្លងទៅបានព្រមានយកពន្ធលើវិស័យកាត់ដេរ ក៏ដោយ ប៉ុន្តែបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាក៏មានវិធានកែសម្រួលនិងទប់ស្កាត់ផងដែរ លើវិស័យកាត់ដេរនៅតែល្អប្រសើរដូចជា ការតម្លើងប្រាក់ខែដល់កម្មករបានច្រើនជាដើម»។

បើក្រឡែកមើកវិស័យកាត់ដេរវិញ វិស័យកាត់ដេរប្រជាពលរដ្ឋមានប្រាក់ខែខ្ពស់ជាមួយនិងការជួយ ជ្រោមជ្រែងពីរាជរដ្ឋាភិបាល និងវិស័យអចលនទ្រព្យគឺមានវិនិយោគិនចិនដូច នៅខេត្តកំពង់សោម និងខេត្តផ្សេងទៀត មានការវិនិយោគច្រើន ដោយបង្កើតតំបន់សេដ្ឋកិច្ចជាច្រើននៅកម្ពុជា។

ចំណុចទី៤ វិស័យទេសចរណ៍វិញនៅឆ្នាំ២០១៨នេះ ចំពោះទេសចរណ៍មកពីប្រទេសអឺរ៉ុបនៅទ្រឹង ប៉ុន្តែសម្រាប់ទេសចរណ៍ចិនកម្ពុជាមានការកើនឡើងដល់ ២លាននាក់នៅឆ្នាំ២០១៨ ធ្វើឲ្យអ្នករកស៊ីវិស័យនេះទទួលបានផលច្រើននៅពេលដែលពួកគាត់ចេះបត់បែនតាមស្ថានការណ៍នៃទីផ្សារអន្តរជាតិនោះ។

លោក សោម សម្បត្តិចាត់ទុកថា «ចំពោះការវិនិយោគពីប្រទេសចិនក៏មានការសប្បាយចិត្តផង និងអរផង ពីប្រជាជនកម្ពុជា ប៉ុន្តែមិនចោទជាបញ្ហាទេ ដោយសារតែសេដ្ឋកិច្ចកម្ពុជាមានកំណើនខ្ពស់ធ្វើឲ្យអ្នកវិនិយោគចាប់អារម្មណ៏ការអភិវឌ្ឍនៅកម្ពុជាកាន់តែខ្លាំងផងដែរ ជាពិសេសវិស័យសំណង់តែម្តង»។

លោកសម្បត្តិថា ក្នុងសម័យបច្ចេកវិទ្យាទំនើប ចំពោះសហគ្រិន វ័យចំណាស់វិញគឺត្រូវតែផ្តោតលើវិនិយោគបច្ចេកវិទ្យាបន្ថែមទៀតឲ្យមានការធ្វើទំនើបកម្មនិងភាពបត់បែនក្នុងវិស័យជំនួញ ដើម្បីអាចប្រកួតប្រជែងឈ្នះគេ ខណៈដែលបច្ចេកវិទ្យាកំពុងតែមានឥទ្ធិពលក្នុងសង្គមនិងពិភពលោក។

ចំពោះសហគ្រិនវ័យក្មេងវិញអ្នកធុរកិច្ចបានលើកទឹកចិត្តថា បើសិនជាសហគ្រិនយើងទើបរកស៊ីគឺត្រូវខិតខំធ្វើការឲ្យបានខ្លាំង ហើយបញ្ចេញសមត្ថភាពជំនាញអោយបានច្រើន ដើម្បីអោយទាន់ដៃគូរប្រកួតប្រជែងមកពីបណ្តាប្រទេសផ្សេងៗ ទៀត ដែលកំពុងតែមានសក្តានុពលខ្លាំងនៅលើទីផ្សារបច្ចេកវិទ្យានិងពាណិជ្ជកម្មអន្តរជាតិ។