លោក សាយម៉ុន វេស្តាវ៉េ (Simon Wstaway) នាយកប្រតិបត្តិក្រុមប្រឹក្សាឧស្សាហកម្មទេសចរណ៍របស់ប្រទេសអូស្ត្រាលី (Australia Tourism Industry) ដែលហៅកាត់ថា ATIC បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះថា វិស័យទេសចរណ៍អូស្ត្រាលីបានខាតបង់ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹងជាង៦៩០លានដុល្លារអាមេរិកដោយសារភ្លើងឆេះព្រៃ។ នេះបើតាមការចុះផ្សាយរបស់ Reuters ។
លោក សាយម៉ុន វេស្តាវ៉េ បានអំពាវនាវដល់ក្រសួងទេសចរណ៍របស់រដ្ឋាភិបាលឲ្យជួយ អូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេស ចរណ៍ នៅក្បែរភ្លើងឆេះព្រៃឡើងវិញ ដើម្បីកាត់បន្ថយការបាត់បង់ប្រាក់ចំណូលកាន់តែច្រើនក្នុងវិស័យនេះ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ភ្លើងឆេះព្រៃនៅអូស្ត្រាលីនៅតែបន្តឆាបឆេះនៅឡើយ បណ្តាលឲ្យមនុស្សចំនួន២៩នាក់បាត់បង់ជីវិត និងបំផ្លិចបំផ្លាញ តំបន់ព្រៃអស់ប្រមាណជាង៦០% ដែលមានទំហំធំជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ៕