ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ត្រឹម ១២ខែ ឆ្នាំ២០១៩ ពន្ធដារប្រមូលចំណូលពន្ធបានជាង១១ ពាន់ប៊ីលានរៀល

នៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៩ កន្លងមកនេះអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ២ពាន់ ៨ រយ​លាន​​​​ដុល្លារអាមេរិក ស្មើជាង ១២៣% នៃផែនការដែលកំណត់ដោយច្បាប់។
នេះបើតតាម លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញបញ្ជាក់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នេះ។
លោកបញ្ជាក់ថា« អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្តែងការប្រមូលពន្ធក្នុងរយៈពេល ១២ ខែ ក្នុងឆ្នាំ២០១៩ កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង ១១ ២៧៧ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៨១៩ លានដុល្លារអាមេរិក ស្មើជាង ១២៣% នៃផែនដែលកំណត់ដោយច្បាប់»។
ឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលមានការកើនឡើងប្រមាណជាង ២៨% ស្មើនឹង ទឹកប្រាក់ប្រមាណជាង ២ ៤៨៥ លានដុល្លារអាមេរិក ខណៈដែលឆ្នាំ២០១៨ការប្រ​មូលចំណូលពន្ធបានជាង ៨ ៧៩១ ប៊ីលានរៀល ត្រូវប្រមាណជាង ២ ១៩៧ លានដុល្លារអាមេរិកតែប៉ុណ្ណោះ ។