ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

CDC ៖ ចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ”ដល់ក្រុមហ៊ុន “KING LIAN (CAMBODIA) មានទំហំទឹកប្រាក់ចំនួន៣,១លានដុល្លារអាមេរិក

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.” ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ។

នេះបើយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្សព្វផ្សាយ​កាលពីថ្ងៃទិ២០ ខែមករា ​ឆ្នាំ ២០២០នេះ ។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.”  ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិ យោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុន និយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង ៕