ចិន៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានគណកម្មធិការ ជាតិ អូឡាំកម្ពុជា បានឆ្លៀតឱកាសក្នុងដំណើរទស្សនកិច្ចនៅខេត្តហឺណាន បានទៅទស្សនៈកិច្ចសាលាសិល្បៈក្បាច់គុនសៅលិញថាហ្កូវ (Shaolin Tagou Martial Arts School) នៅទីក្រុងទឹងហ្វឹង នៃខេត្តហឺណាន់។
ដោយមានការគាំទ្រពីរដ្ឋបាលខេត្តហឺណាន ក្នុងការជួយដល់វិស័យកីឡាកម្ពុជាសាលាក្បាច់គុនដ៏ធំនេះនឹងផ្ដល់កិច្ចសហការបណ្ដុះបណ្ដាលក្បាច់គុន កុងហ្វ៊ូ (រួមមាន វូស៊ូ ឬ តាជី) ដល់កម្ពុជា ។
ដោយផ្ដើមពីការបណ្ដុះបណ្ដាលគ្រូកម្ពុជា និងទទួលការបណ្តុះបណ្តាលកីឡាករកម្ពុជាតាមសំណូមពរជាក់ស្តែងរបស់កម្ពុជា សំដៅធ្វើឲ្យកីឡាកម្ពុជាមានសមត្ថភាពចូលរួមការប្រកួតក្បាច់គុន កុងហ៊្វូ (វូស៊ូ តាជី) ដែលជាកីឡាយុទ្ធសីលមួយរបស់ចិន ដែលកំពុងល្បីល្បាញលើពិភពលោក ហើយដែលជាប្រភេទកីឡា មួយដែលមានបញ្ចូលក្នងការប្រកួតក្នុងតំបនអាសុី និងអាសុីអាគ្នេយ៍ ASEAN GAMES ផងដែរ។
ការហាត់រៀនកីឡានេះក៏នឹងចូលរួមលើកកម្ពស់កីឡា សុខភាព ទេសចរណ៍ ដែលជាចូលរួមទាក់ទាញទេសចរចិនមកកម្ពុជាផងដែរ៕