ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ បានត្រៀមកម្លាំង ១២៩នាក់ និងរថយន្តពន្លត់អគ្គិភ័យ ២១គ្រឿងដើម្បីអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងឱកាសបុណ្យចូលឆ្នាំចិន

ភ្នំពេញ ៖ កម្លាំង ១២៩នាក់ និងរថយន្ត​ពន្លត់អគ្គិ​ភ័យ ២១គ្រឿង នៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាល​ រាជធានីភ្នំពេញ ដើម្បីត្រៀមចេញអន្តរាគមន៍ ក្នុងឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំប្រពៃណីជនជាតិចិន-វៀត ណាម​។

កម្លាំងនិងមធ្យោបាយ ដើម្បីត្រៀមចេញប្រតិបត្តិការបង្ការពន្លត់អគ្គិ ភ័យ​​ពីសំណាក់កម្លាំង​នគរបាល ការិយាល័យជំនាញ ខណៈដែលកម្លាំងនគរបាល តាមបណ្តាអធិការដ្ឋាន​នគរបាលខណ្ឌ​ទាំង១៤ ក៏បានត្រៀមរួចជាស្រេចរួចហើយផងដែរ គឺឆ្លើយតបឲ្យបានលឿនឆាប់រហ័ស ការពារអាយុ​ជីវិត និងទ្រព្យសម្បត្តិប្រជាពល រដ្ឋ។

ស្នងការនគរបាល រាជធានីភ្នំពេញ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាល​គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវការពារសន្តិសុខរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាពិសេសបង្ក​លក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ បានជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តឲ្យបាន​សប្បាយរីករាយ ក្នុងតំណាក់កាលប្រទេស កម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើន។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននេះផងដែរ សូមអំពាវនាវប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ត្រូវមានការប្រុងប្រយ័ត្នចំពោះភ្លើងធូប ភ្លើង ទៀន និងការប្រើប្រាស់​ឧបករណ៍អគ្គិសនីផ្សេងៗ។ ពីព្រោះបើមានការប្រើប្រាស់ធ្វេសប្រហែស វានឹងបង្កអាចគ្រោះថ្នាក់​ជាយថាហេតុ នូវគ្រោះអគ្គិភ័យកើតឡើង ណា​មួយនោះ ។

សូមបញ្ជាក់ថា របាយការណ៍របស់ការិយាល័យ​នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបង្ហាញឲ្យដឹងថា ក្នងរយៈពេល ៣៨ថ្ងៃចុងក្រោយនេះ អគ្គិភ័យ បានកើតឡើងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុបចំនួន ១២លើក បង្កឲ្យខូចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសន្ធឹកសន្ធាប់​៕