ប្រភពពី RT បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសអុីរ៉ង់ លោក Bijan Zanganeh បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកលើអុីរ៉ង់ គឺជាទណ្ឌកម្មខុសច្បាប់ទាំងស្រុង ដែលអុីរ់ង់មិនអាចអនុវត្តន៍តាមបានទេ ។
ការលើកឡើងបែបនេះរបស់លោក Bijan Zanganeh ត្រូវបានធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នា ជាមួយនឹងសមភាគីអុីរ៉ាក់របស់លោក ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអុីរ៉ាក់ ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងអុីរ៉ង់ និងអាមេរិក បានកើតឡើងសារជាថ្មី ក្រោយពីលោក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងទាមទារឲ្យមានកិច្ចចរចាសារជាថ្មី ដែលអុីរ៉ង់បានច្រានចោល មិនចរចា ៕