បន្ទាប់ពីគេចខ្លួនជិត៤ឆ្នាំទៅប្រទេសឡាវ មេខ្លោងជួញដូរគ្រឿងញៀនជាង៥៤គីឡូក្រាមឈ្មោះដាំ ញ៉ាទីបំផុតត្រូវបានកម្លាំងមន្ួីរ ប្រឆាំងគ្រឿងញៀន ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ។ ក្នុងហាងម៉ាស្សាមួយក្នុង សង្កាត់បឹងកេងកង១ ខណ្ធចំការមន ។
តាមរបាយការណ៍សមត្ថកិច្ចបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ មន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំមួយ ចាប់បានជនល្មើស៤នាក់(ស្រី ១នាក់) ដកហូតបានថ្នាំញៀនប្រភេទម៉េតំហ្វេតាមីនទឹកកក(ICE)ទម្ងន់: ” ៥៤គក្រ. ៥៩៥ក្រាម”។ប៉ុន្តែមេខ្លោងឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួនទៅប្រទេសឡាវ ។
របាយការដដែលឲ្យដឹងទៀតថា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៦ ចេញសាលក្រមលេខ”៩៧”ហ” ក្រ៥ សំរេចផ្ដន្ទាទោសជនល្មើសទាំង២នាក់ និងផ្ដន្ទាទោស ឈ្មោះ ដាំ ញ៉ា ” មេខ្លោង គេចខ្លូន” ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យជាប្រាក់ ៦០លានរៀល ។
នៅវេលាម៉ោង១៦ម៉១៥នាទី ថ្ងៃទី១១ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ សហការនិងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ ចាប់បានឈ្មោះ ដាំ ញ៉ា នៅចំណុចហាងស្ប៉ា ម៉ាស្សា សង់អេលីហ្ស៊េ តាមវិថីត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានី ភ្នំពេញ ។
បច្ចប្បន្ន កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ និងដំណើរការតាមនីតិវិធី ៕