ប្រមុខដឹកនាំរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ប្រទេសហៃទី បានប្រារព្ធ ពិធីខួបលើកទី៩ឆ្នាំ នៃគ្រោះរញ្ជួយដីដ៏មហន្តរាយក្នុងកម្រិត៧.០រិកទ័រ ដែលបានបណ្តាល មនុស្សប្រមាណជាង២០ម៉ឺននាក់ បានបង់ជីវិត ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១០កន្លងទៅ គ្រោះរញ្ជួយដី ក្នុងកម្រិត៧.០រិកទ័រ បានវាយប្រហារលើទីក្រុង ព័រអូប្រាំង ប្រទេសហៃទីបណ្តាលឲ្យមនុស្សជាង២សែននាក់បានបាត់បង់ជីវិត ។
ប្រធានាធិបតីប្រទេសហៃទី លោក Jovenel Moise បាននិយាយថា គ្រោះរញ្ជួយដីកាលពីឆ្នាំ២០១០ មិនត្រឹមតែសម្លាប់មនុស្សអស់ជាង២០ម៉ឺននាក់ប៉ុណ្ណោះទេ គ្រោះធម្មជាតិមួយនេះ ក៏បានបណ្តាលអោយមនុស្សប្រមាណជាង១លាន ៥សែននាក់ បានបាត់បង់ទីជម្រកផងដែរ ៕