ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្រ្តីម្នាក់ឈឺពោះបានសម្រាលកូននៅតាមដងផ្លូវទាំងយប់

ភ្នំពេញ៖ ស្ត្រីវ័យ៣០ឆ្នាំម្នាក់បានសម្រាលកូននៅតាមដងផ្លូវ កាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រចូលថ្ងៃទី១៣ខែមករាឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣១៥ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីដែលបានសម្រាលកូន នៅតាមដងផ្លូវនោះមិនស្គាល់អត្តសញ្ញាណទេមានវ័យប្រហែលជាង៣០ឆ្នាំ។ មុនពេលកើតហេតុឃើញស្រ្តីម្នាក់នេះធ្វើដំណើរថ្មើជើងតាមបណ្តោយផ្លូវ៥១៦ពីកើតទៅ លិចមកឈប់អង្គុយនៅចំណុចកើតហេតុខាលើហើយបានត្អូញត្អែថា ឈឺពោះណាស់ ។

ប្រភពដដែលបញ្ជាក់ថា ពេលនោះប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឃើញក៏បាន នាំមកជួយសង្គ្រោះជាបឋមសិនរួចបានសម្រាលកូនស្រីមួយ ។ ភ្លាមៗនោះប្រជាពលរដ្ឋបានហៅ ឡានពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ៕