លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Fox News នៅក្នុងកិច្ចសម្ភាសមួយថា លោក នឹងយកបញ្ហានៅតំបន់មជ្ឈិមបូព៌ាទៅពិភាក្សាក្នុងកិច្ចប្រជុំសកល ដែលនឹងត្រូវរៀបចំនៅប្រទេសប៉ូឡូញនៅខែក្រោយ ។
លោក Mike Pompeo បានឲ្យដឹងថា កិច្ចពិភាក្សាស្តីពីបញ្ហានៅតំបន់មជ្ឈិមបូព៌ា គឺផ្តោតសំខាន់លើការពង្រីកឥទ្ធិពលរបស់ប្រទេសអុីរ៉ង់នៅក្នុងតំបន់នេះ ។
អុីរ៉ង់ត្រូវតែបង្ហាញពិភពលោកឲ្យបានច្បាស់ ពីសន្តិភាព សេរីភាព និងសន្តិសុខ នៅតំបន់មជ្ឈិមបូព៌ា ដោយមិនពង្រីកឥទ្ធិពលរបស់ខ្លួនជាបន្តទៀត ៕