ភ្នំពេញ:ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវយិន ហេង ហៅ ចំបុីខ្មៅ ដែលបានប្រើប្រាស់ពាក្យសម្ដីជេរប្រមាទពូជជាតិសាសន៏ខ្មែរ ទូទាំងពិភពលោក ដោយបានបង្ហោះវីដេអូ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រោះតែត្រូវបានបុរស់មានគ្នា ៣នាក់ជិះម៉ូតូមកដល់ ហើយរួចក៏បានខោកក្បាលចំនួន ៣ក្រញ៉រ។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ៅ ស៊ីណា បានប្រកាសសាលក្រម ដោយ ផ្តន្ទាទោស យិន ហេង ហៅ ចំប៉ីខ្មៅ ដែលបានបង្ហោះវីដេអូ ជេរប្រមាថពូជសាសន៍ខ្មែរ អោយជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និងពិន័យថវិកាចំនួន៣លានរៀល ពាក់ព័ន្ធការប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន។
ដោយឡែក កាលពីម្សិលមិញនេះដែរ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ចំបុីខ្មៅ ត្រូវបានដោះលេងឱ្យមានសេរីភាពវិញហើយ ក្រោយត្រូវបានជាប់ឃុំអស់រយៈពេល ១ឆ្នាំមកនេះ។