ក្រុមភេរវករ បានបើការវាយប្រហារបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅទីក្រុង កាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ស្របពេលគ្នាជាមួយនឹងដំណើរទៅដល់នៃគណៈប្រតិភូអាមេរិកដឹកនាំដោយលោក Zalmay Khalilzad ដើម្បីចរចាបញ្ចប់សង្គ្រាមរយៈពេល១៧ឆ្នាំនៅក្នុងប្រទេសនេះ ។
មនុស្សចំនួន៤នាក់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត រួមទាំងកុមារ២៣នាក់បានរងរបួស ក្នុងការវាយប្រហារភេវរកភេវកម្មកាលពីល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩ ។ នេះបើតាមការអោឲ្យដឹងពីប្រព័ន្ធផ្សព្វផ្សាយ RT ។
លោក Basir Mujahid អ្នកនាំពាក្យប៉ូលីសជាតិអាហ្វហ្កានិស្ថានបានឲ្យដឹងថា ការវាយប្រហារភេរវកម្មដោយបំផ្ទុះរថយន្តនោះ គឺក្រុមភេរវករទំនងជាមានគោលដៅសម្លាប់ជនបរទេស ខណៈដែលទីតាំងវាយប្រហារ គឺសម្បូរទៅដោយបុគ្គលិកស្ថាតទូត និងអង្គការក្រៅរដ្ឋាភិបាលរស់នៅ ៕