តម្លៃប្រេងឥន្ធនៈនៅប្រទេស ហ្ស៊ីមបាបវ៉េ បានកើនឡើងខ្ពស់បំផុតនៅលើពិភពលោក ដែលប្រេងសាំងធម្មតា (gasoline) ១លីត្រ មានតម្លៃ ៣.៣៣ ដុល្លារអាមេរិក និងប្រេងម៉ាស៊ូត (diesel) ១លីត្រ មានតម្លៃ ៣.១១ ដុល្លារអាមេរិក ខណៈដែលតម្លៃប្រេងឥន្ធនៈជាមធ្យមនៅលើពិភពលោក មានតម្លៃក្នុងរង្វង់១ដុល្លារអាមេរិក ក្នុង១លីត្រ។
តម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់កប់ពពកនេះ បានរុញច្រានឲ្យប្រជាពលរដ្ឋចេញធ្វើបាតុកម្មប្រឆាំងផងដែរ គិតត្រឹមថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩ មនុស្សចំនួន៥នាក់បានបាត់បង់ជីវិត ក្នុងការប៉ះទង្គិចគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមប្រជាបាតុករ ៕