ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោក លូ គឹមឈុន លោក ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល លោកបណ្ឌិត ថោង ខុន លោក រដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាន់ខ្ពស់ជាច្រើនទៀត នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានត្រៀមរៀបចំទទួលនាវាទេសចរណ៍ WESTERDAM សញ្ជាតិ NETHERLAND មាន បណ្តោយ ២៨៥ ម៉ែត្រ និង ទទឹង ៣២ ម៉ែត្រ ជំរៅទឹក ៨ ម៉ែត្រ តាមការសំរេចរបស់រាជរដ្ឋាភិបាល។