ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុរី KS Residence ៖ នៅស្រុកកៀនស្វាយ ផ្តោតសំខាន់ទៅលើភាពស្របច្បាប់ គុណភាព និងផាសុខភាព

ភ្នំពេញ៖ KS Residence គឺជាគំរោងអភិវឌ្ឍន៌អចលនទ្រព្យរបស់លោកបណ្ឌិត គីម ហ៊ាង និងភរិយា គង់ សំណាង នៅលើទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា ការសាងសង់បុរីនេះ គឺគោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យបុរី ត្រូវតែមានច្បាប់សាងសង់ អាជ្ញាបណ្ណ័អភិវឌ្ឍន៌ និងលក់លំនៅដ្ឋាន ព្រមទាំងបង់ពន្ធត្រឹមត្រូវ ។

ប្លង់រឹងដីសម្រាប់សង់បុរី KS Residence គឺមិនបានដាក់បញ្ចាំនៅធនាគារ ហើយលុយសម្រាប់សាងសង់ គឺមានជាស្រេច ដោយមិនពឹងលើលុយអ្នកទិញឡើយ ។

លោកបណ្ឌិតបញ្ជាក់់ថា  បុរី KS Residence នឹងចំណាយទាំងអស់ដើម្បីរត់ការផ្ទេរឈ្មោះកាត់ប្លង់រឹង បង់ពន្ធប្រថាប់ត្រា ៤% និងសេវាកម្មសុរិយោដីឲ្យអ្នកទិញ ប្រហែល ៣០០០ដុល្លារអាមេរិក ក្នុង១ផ្ទះ ។

សូមបញ្ជាក់ថា ផ្ទះនិមួយៗមាន បន្ទប់គេង៣ បន្ទប់ទឹក៣ ទំហំផ្ទះសរុប ១១០ម៉ែត្រការ៉េ ដីចាប់ពី ៨០ដល់១៣២ម៉ែត្រ ក្នុងប្លង់រឹង មានកន្លែងចតឡានក្នុងរបង និងផ្លូវទទឹងពី ១០ម៉ែត្រដល់១៥ម៉ែត្រ ។តម្លៃចាប់ពី ៤៥ ០០០ដុល្លារ ដល់ ១០០ ០០០ដុល្លារ តាមទីតាំង និងទំហំដីរបស់ផ្ទះនិមួយៗ ដោយជាក់ស្តែង​។

បុរី KS Residence គឺជាគំរោងអភិវឌ្ឍន៌លើផ្នែកអចលនទ្រព្យរបស់លោក គីម ហ៊ាង និងភរិយា គង់ សំណាង នៅលើទឹកដីស្រុកកៀន ស្វាយ ខេត្តកណ្តាល ។ ផ្តោតសំខាន់ទៅលើភាពស្របច្បាប់ គុណភាព ផាសុខភាព សុវត្ថិភាព និងកិត្តិយសជាគោល ៕