លិខិតមិត្តអ្នកអាន៖ បុគ្គលិកសន្តិសុខស្ថានីយប្រេងឥន្ទនៈ PTT ខេត្តកំពង់ស្ពឺមួយកន្លែង ជាប់នឹងធនាគារABA បានប្រើពាក្យមិនសមរម្យ ព្រមទាំងគម្រាមបាញ់ ដោយគ្រាន់តែក្រុមការងាររបស់លោកឧកញ៉ាម្នាក់ ម៉ូតូខូចនៅតាមផ្លូវ ហើយស្នើសុំផ្ញើនៅស្ថានីយមួយយប់សិន រង់ចាំពេលព្រឹកយករថយន្តមកដឹកទៅភ្នំពេញវិញ។
នេះយោងតាមផេកហ្វេសប៊ុកឈ្មោះឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានសរសេរថា «ស្ថានីយប្រេង PTT កំពង់ស្ពឺ ជាប់ ធនាគារ ABA អ្នក យាមមហាឈ្លើយ ខ្ញុំមកពីជិះមូ៉តូ យកសៀវភៅចែក សិស្សក្រីក្រ រួចខ្ញុំបានចូលញ៉ាំហ្វើកាលី បន្ទាប់មកម៉ូតូខ្ញុំ ដេមិនឆេះមិនដឹងជាមានរឿងហេតុអ្វី! ពេលនោះក្រុមការងារ បានព្យាយាមពិនិត្យជួសជុល តែមិនអាចទៅរួច ក្រុមការងារគាត់ថាគាត់ទៅនិយាយ សុំផ្ញើម្ចាស់គេ ខ្ញុំក៏បានឡើងឡានផ្សេង ចាកចេញទៅភ្នំពេញ។
មួយសន្ទុះក្រោយ ក្រុមការងារ បានទូរស័ព្ទប្រាប់ថា គេឲ្យយកម៉ូតូចេញជាបន្ទាន់ ទោះជាគាត់សូមអង្វរថា ចាំព្រឹកព្រលឹម នឹងមាន ឡានមកដឹក ខ្ញុំក៏បានបករថយន្តត្រឡប់មកវិញ ខ្ញុំនិយាយសុំគាត់ដោយ សុភាព តែគាត់នៅតែមិនព្រម ហើយនិយាយថា កន្លែងគាត់មិនឲ្យទុកដាច់ខាត ដោយគាត់សំអាងថា ពេលក្រុមការងារពិនិត្យម៉ូតូ គាត់ទៅឈរក្បែរ តែគ្មានអ្នកណានិយាយរកគាត់ ខ្ញុំក៏បាន សូមទោសជំនួស ដោយប្រាប់គាត់ថា អាចពួកគាត់ រវល់ធ្វើម៉ូតូ មិនបានឮប្អូននិយាយ។
មាន យុវជនម្នាក់ កុំពុងតែញ៉ាំស្រា នៅខាងក្នុង ស្រែកថា អត់យកម៉ូតូចេញ យកកាំ ភ្លើ ងបា ញ់ពួកអាហ្នឹង សិន! ខ្ញុំក៏រុញម៉ូតូចេញទៅចតកន្លែង ABA ដើម្បីរង់ចាំ ឡានពីភ្នំពេញមកយក អ្វីដែលជាការហួសចិត្តបំផុតនោះគឺ កន្លែងធំទូលាយតែម្ចាស់វិញចិត្តចង្អៀត អាងអំពើ ហិង្សា បាញ់បោះ (ខ្ញុំមិនខ្លាចនោះទេ តែខ្ញុំមិនចង់ចំណាយពេល ជាមួយមនុស្សបែបនោះ )។
ខ្ញុំគិតថាក្រុមនោះ អាចមិនមែនជាម្ចាស់ទេ អាយុគាត់នៅក្មេង អត្តចរិក មិនសមជាអ្នកជំនួញនោះទេ! បើបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកបានស្គាល់ ម្ចាស់ហាងសាំង PTT នេះ ខ្ញុំចង់ឲ្យបានឮដល់គាត់ ឲ្យកែប្រែ យុវជនទាំងនោះ ឲ្យស័ក្ដិសម ជាទំពាំងកម្ពុជា។ ជាចុងក្រោយ សូមបងប្អូនជួយ share ឲ្យបានទៅដល់ម្ចាស់ផង»។