ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ធនាគារ​ACLIDA ប្រកាស​ផ្តល់រង្វាន់​ដល់ដៃគូដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្តទូទាត់​តាម ឃ្យូអរកូដ ( QR Code)

ភ្នំពេញ៖ ធនាគារ​ACLIDA ប្រកាស​ផ្តល់រង្វាន់​លើកទឹកចិត្តដល់ដៃគូដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្តទូទាត់​តាម ឃ្យូអរកូដ ( QR Code) ។

នេះបើយោងតាមផេកហ្វេសប៊ុក របស់ធនាគារអេស៊ីលីដា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ​អតិថិជន​ដែល​ជា​ដៃគូ​របស់​ធនាគារ អេស៊ីលីដា ទាំងអស់ មេត្តា​ជ្រាបថា ធនាគារ​នឹង​ផ្តល់រង្វាន់​លើកទឹកចិត្តដល់ដៃគូ​ទាំងអស់ ដែល​ទទួល​ទូទាត់​តាម​អេស៊ីលីដាទាន់ចិត្ត (ទូទាត់​តាម ឃ្យូអរកូដ / QR Code) រៀងរាល់ខែ ដូចខាងក្រោម៖

– ចាប់ពី ១០ ដល់ ៥០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០ដុល្លារ។
– ចាប់ពី ៥១ ដល់ ១០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៣០ដុល្លារ។
– ចាប់ពី ១០១ ដល់ ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ៥០ដុល្លារ។
– ច្រើនជាង ៥០០ ប្រតិបត្តិការ ក្នុងមួយខែ នឹងទទួលបាន ១០០ដុល្លារ។

– ការផ្តល់រង្វាន់លើកទឹកចិត្តនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។
– សម្រាប់ការទូទាត់ច្រើនលើក ដោយប្រើលេខទូរស័ព្ទតែមួយ ក្នុងមួយថ្ងៃ ធនាគារនឹងគិតតែមួយប្រតិបត្តិការតែប៉ុណ្ណោះ។
– ធនាគារនឹងបញ្ចូលប្រាក់រង្វាន់លើកទឹកចិត្តនេះ ចូលក្នុង​គណនីរបស់ដៃគូ នៅរៀងរាល់ដើមខែបន្ទាប់ ដោយមិនឱ្យហួសពីថ្ងៃទី១០ នៃខែនីមួយៗ។

ធនាគាររក្សាសិទ្ធិកែប្រែការផ្តល់រង្វាន់លើកទឹកចិត្តនេះ ដោយ​មិនមាន​ការជូនដំណឹង​ជាមុនឡើយ ៕