ត្បូងឃ្មុំ៖ ក្រុមហ៊ុន ហ៊ួត ជា ដែលជាក្រុមហ៊ុនលក់គ្រឿងសំណង់ បានប្រគល់សិទ្ធិចែកចាយថ្មីទៀត នៅសាខាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដល់លោក បញ្ញា គីមស្រ៊ាង ។
ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទិ១៨ ខែកុម្ភៈនេះ ឆ្នាំ២០២០ ចូលរួមពីសំណាក់គណៈគ្រប់គ្រង ដៃគូសហការ និងអតិថិជនជាច្រើន ។
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា បានកាត់ខ្សែបូ ជានិមិត្តរូបនៃការបើកសម្ពោធសាខាថ្មីរបស់ក្រុមហ៊ុន ហ៊ួត ជា សាខាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សាខាក្រុមហ៊ុន ហ៊ួត ជា នៅពញាក្រែកនេះ បង្ហាញពីភាពកាន់តែងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរផ្លូវឆ្ងាយ ក្នុងការស្វែងរកផលិតផល ដែលមានគុណភាព ព្រមទាំងសម្ភារៈសំណង់សំបូរបែប និងការផ្តល់ទំនុកចិត្តដល់អតិថិជន កាន់ខ្លាំងឡើង។
សម្រាប់អតិថិជន ដែលរស់នៅស្រុកពញាក្រែក អាចទាក់ទងទៅកាន់សាខាពញាក្រែក តាមលេខទូរស័ព្ទ៖ ០៧៨ ៦៣៦ ៨៩៣៕