ភ្នំពេញ៖ គណៈកម្មការជ្រើសរើសយុវជនស្ម័គ្រចិត្តបំពេញក្របខ័ណ្ឌ ឱ្យកងទ័ពជើងគោក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ បានប្រកាសឲ្យដឹងថា គណៈកម្មការនឹង ប្រកាសលទ្ធផលនៃការជ្រើស រើសពលទាហានបំពេញក្របខ័ណ្ឌឱ្យកងទ័ពជើងគោក នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹង ស្តីពីការប្រកាសលទ្ធផល នៃការជ្រើសរើសពលទាហានបំពេញក្របខណ័្ឌឲ្យកងទ័ពគោក បានបញ្ជាក់ថា បេក្ខជនដែលត្រូវបានជ្រើសរើស(ជាប់ជាស្ថាពរ) នឹងត្រូវមកបង្ហាញមុខជាកំហិត ដើម្បីធ្វើការហ្វឹកហ្វឺន នៅវេលាម៉ោង៧:០០ព្រឹក ថ្ងៃទី២៧-២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក និងទីបញ្ជាការយោធភូមិភាគ នានាដែលបានកំណត់៕
សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម ៖