អ្នកជំនួញវ័យក្មេងម្នាក់កំពុងតែមានឈ្មោះសម្លេងលើវិស័យជំនួញ គឺ លោកឧកញ៉ាបណ្ឌិត ភិរម្យ វិចិត្រដារ៉ា និងលោកបណ្ឌិត ឡាយ គឹមឆេន ថ្មីៗនេះ ស្រាប់់់់ងាកលោកងាកមក វិនិយោគលើវិស័យហាងបញ្ចាំជាមួយនិងអ្នកជំនួញខ្មែរល្បីៗ១ ក្រុមនៅកម្ពុជា ដោយបានដាក់សម្ភោធឲ្យដំណើរការជាផ្លូវការហើយកាលពីថ្ងៃទី ២២ខែគុម្ហៈនេះស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកបណ្ឌិត ឡាយ គឹមឆេន ដៃគូរភាគហ៊ុនក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd និងជាសហគ្រិនវ័យក្មេងបានបញ្ជាក់ថា តាមពិតនៃការសិក្សារយៈពេល២ឆ្នាំមកនេះ ដោយមើលឃើញពីតម្រូវការហាងបញ្ចាំស្របច្បាប់ច្រើន ដូច្នោះ ដើម្បីសម្រួលដល់បងប្អូនអាជីករតូចត្រូវការសាច់ប្រាក់រហ័សដូចនេះ មានតែក្រុមហ៊ុនហាងបញ្ចាំទេដែលអាចជួយពួកគាត់បាននិងមានការចុះបញ្ជីទទួលស្គាល់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រឹមត្រូវតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត បានមានប្រសាសន៍ថា ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltdយើងខុសពីហាងបញ្ចាំដែលមិនមានច្បាប់ គឺយើងមានទុកដាក់សម្ភារៈរបស់អតិថិជ នត្រឹមត្រូវ ជាពិសេសយើងមានទូដែក ប្រៀបដូចទុកដាក់គ្រឿង លង្គការដូចគ្នាដែរ។ យើងមានការធានាគុណភាពឡាន ឬម៉ូតូ និងប្លង់ដី ដោយមានឃ្លាំងទុកច្បាស់លាស់ក្នុងពេលវេលានៃការបញ្ចាំ ហើយចំណុចសំខាន់យើងផ្តោតលើអ្នកប្រកបអាជីវកម្ម តូចៗ ខណៈដែលធនាគារតឹងតែងខ្លាំង បើសិនជាអតិថិជនមានឯកសារច្បាស់លាស់នឹងសម្រួលឲ្យពួកគាត់ត្រឹមតែ១ម៉ោងទទួលបានថវិការទៅបង្វឹលអាជីវកម្មបានលឿនផងដែរ។
អ្នកជំនួញខាងលើបន្ថែមថា «ខ្ញុំមើលឃើញថា គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានតម្រូការចរន្តសាច់ប្រាក់មកបង្វិល ដោយឡែកអ្នករកស៊ីតាមផ្សារមានតម្រូវច្រើន ត្រូវការលុយភ្លាមៗ ដូច្នោះ ហាងបញ្ចាំយើងមានភាពបត់បែនច្រើន អត្រាការប្រាក់គិតតាមថ្ងៃ អាទិត្យឬខែបានមិនភាពស្មុកស្មាញនោះទេ” ។
លោកបណ្ឌិតលើកឡើងថា ចក្ខុវិស័យរបស់យើងឆ្នាំ២០២០ នេះបើកឲ្យបាន១៥ សាខានៅរាជធានីភ្នំពេញ មូលហេតុដែលយើងអះអាងនេះ ដោយមើលឃើញពីកត្តាស្ដេរភាពនយោបាយយើងល្អ និងតម្រូវការជាក់ស្តែងរបស់បងប្អូនយើងច្រើន ដូច្នោះយើងនឹងពង្រីកសាខាឲ្យបានច្រើនទៀត ដើម្បីបំពេញបន្ថែមដល់បងប្អូនយើង ដើម្បីងាយស្រួលយកទៅពង្រីកអាជីវកម្មបានលឿន នឹងជួយជ្រោងសេដ្ឋកិច្ចជាតិតែម្តង។
សម្រាប់ លោកឧកញ៉ា ភារម្យ វិចិត្រដារ៉ា ស្ថាបនិកក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក FT Cash Express Co ltd បានលើកឡើងក្រោយពិធីសម្ភោធកាលពីថ្ងៃទី២២ខែគុម្ភៈនេះថា បើសិនជាបងប្អូនយើងចង់វិនិយោគលើវិស័យហាងបញ្ចាំងក៏មាន បើកឲ្យមានការចូលភាគហ៊ុននិងក្រុមហ៊ុនយើងដែរ ដោយអាចលក់ជាភាគហ៊ុន ឬទិញសិទ្ធិអាជីវកម្មតែម្តង ដែលមានលក្ខណ្ឌច្បាស់លាស់ជាមួយគ្នា ហើយយើងហ៊ានវិនិយោគបន្ថែមទៀត ដោយសារតែយើងមានដៃគូរល្អ ស្របពេលកម្ពុជាកំពុងតែមានសុខសន្តិភាពពេញផ្ទៃប្រទេសផងនោះ។
លោកឧកញ៉ាលើកឡើងថា ការវិនិយោគនេះ គឺប្រមូលផ្តុំដោយ អ្នកវិនិយោគវ័យក្មេងនៅកម្ពុជា មកពីវិស័យផ្សេងៗគ្នាបានដាក់ហ៊ុនចូលគ្នា វិនិយោគលើវិស័យឧស្សាហកម្មហិរញ្ញវត្ថុ(អាជីវកម្មហាងបញ្ចាំ) ដែលមានឈ្មោះ ក្រុមហ៊ុន អេហ្វធី ឃែស អ៊ិចប្រេស ឯ.ក ដែលមានទីតាំងស្ថិតនៅស្ថិតនៅអាគារលេខ ២១៧/២១៩ ផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកឧកញ៉ាបន្តថា រាល់ផលិតផលដែលអតិ ថិជនដាក់បញ្ចាំ គឺអត្រាការប្រាក់ចាប់ពី១.៩% (ភាគរយ)ឡើងទៅ ដោយបត់បែនទៅតាមទំនិញ ដែលបានដាក់បញ្ចាំ ចំពោះកាប្រាក់ ឡើងថ្លៃ ចុះថ្លៃ ទៅតាមទីផ្សារ នៃទំនិញរបស់យើងសព្វថ្ងៃ ហើយ ចំពោះរបស់ណាដែលមានហានិភ័យខ្ពស់ អត្រាការប្រាក់អាចឡើង ខ្ពស់ដែរ ។
លើសពីនេះលោកឧកញ៉ាបានបន្ថែមថា ការជ្រើសរើសយកហាងបញ្ចាំដែលស្របច្បាប់វាជារឿងមួយដ៏ល្អ ។ នេះជាចក្ខុវិស័យមួយ ជួយដល់បងប្អូនដែលមានបញ្ហាខ្លីលុយពីធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុ ដែលតម្រូវការឯកសារ និងពេលវេលាយូរក្នុងការខ្ចី ។
ដូច្នេះ ប្រសិនបើយើងគ្មានឯកសារច្បាស់លាស់ ពិបាកក្នុងការ ខ្ចី។ ដោយមើលឃើញពីចំណុចនេះហើយ ទើបក្រុមហ៊ុនយើង បើកហាងបញ្ចាំ ស្របច្បាប់ខ្នាតតូច ដើម្បីជួយដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការខ្ចី លុយយកទៅបង្វិលទុនផ្សេងៗ បានលឿនហើយរហ័ស ៕