ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ស្ងាត់ៗ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង សង់បុរី លក់ KS Residence នៅគៀនស្វាយខេត្តកណ្តាល

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាប្រធាន KW Cambodia ចាប់ផ្តើម​បុកគ្រឺះ​សាងសង់នូវ បុរី KS Residence លក់ជាផ្លូវការ​​ហើយ ​​​ដែលមានទីតាំងស្ថិតនៅគៀនស្វាយ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែគុម្ភៈនេះ។
យោងតាមម្ចាស់គម្រោងឲ្យដឹងថា គម្រោងនេះជាការវិនិយោគមួយដែលមានឯកសារ និងអាជ្ញាបណ្ណ័តាមផ្លូវច្បាប់គ្រប់គ្រាន់​១០០%ពីក្រសួងដែនដី និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យ។
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាងបានបញ្ជាក់ថា ក្រុមហ៊ុនលោកសង់បុរីនេះ គឺមានប្លង់រឹងដី សម្រាប់សាងសង់បុរី KS Residence​ គឺមិនជាប់បញ្ចាំនៅធនាគារទេ។ក្រុមហ៊ុននឹងបំបែកក្បាលដីរួចជាស្រេច ដើម្បីអាចផ្ទេរឈ្មោះទៅអ្នកទិញបានគ្រប់ពេលវេលា។
បុរី KS Residence នឹងរត់ការផ្ទេរឈ្មោះក្នុងប្លង់រឹងបង់ពន្ធប្រថាប់ត្រានិងពន្ធគ្រប់ប្រភេទ អោយអ្នកទិញ១០០%ហើយផ្ទះមាន ៣បន្ទប់គេង ៣បន្ទប់ទឹក កន្លែងចតឡានក្នុងរបងផ្ទះទំហំ សរុប ១១០ម៉ែត្រការ៉េ ទំហំដី ៨៤ ម៉ែត្រការ៉េ តម្លៃចាប់ពី ៤៧ ៥០០ដុល្លារ ដល់ ៩៩ ០០០ដុល្លារ។
លើសពីនេះ អតិថិជនអាច បង់រំលោះសុទ្ឋ ១០០% ជាមួយបុរី ឬ ៨០% ជាមួយធនាគារ សម្រាប់រយះពេល ១០ ដល់ ២០ឆ្នាំក៏បាន។