ចាប់ខ្លូនក្រុមមេខ្យល់ នៅប្រទេស ជប៉ុន ក្នុងខេត្ត អូសាកា កាលពីថ្ងៃទី១៩ ខែគុម្ភៈ កន្លងទៅ ខណៈដែលបានប្រមូលសិក្ខាកាម រត់គេចខ្លូនពីកន្លែងធ្វើការ ដើម្បីឲ្យធ្វើការដោយខុសច្បាប់ ហើយប៉ូលិសបានស្រាវជ្រាវឃើញថា ពួកគេប្រមូលសិក្ខាកាម ដែលរត់គេច និងបានប្រកាសស្វែងរកការងារតាមបណ្តាញសង្គម ហើយណែ នាំការងារថ្មី និងបានចំណេញសរុប ៣០លានយ៉េន (ប្រហែល ២៧ម៉ឺនដុល្លារអាមេរិក)។
ក៏ប៉ុន្តែជនសង្ស័យបានប្រកែកថា ជារឿងមិនពិត អ្នកដែលត្រូវបានចាប់ខ្លួនមាន ជន សង្ស័យ ឈ្មោះ OOTA ATSUSHI (អាយុ ៤២) មានទីលំនៅ នៅណាហ្គុយ៉ាក់, ប្រធានក្រុមហ៊ុន ស្វែងការងារ ដែលមានទីលំនៅ នៅខេត្ត ស៊ិហ្គាក់ ស្រុក ណាហ្គា ហាម៉ា និងជនសង្ស័យ ឈ្មោះ MATSUMURA HIROAKI (អាយុ ៤៧ឆ្នាំ)។
ប៉ូលិសបានឲ្យដឹងថា មេខ្យល់ទាំង៣នាក់ កាលពីឆ្នាំមុន ប្រមូលសិក្ខាកាម ជនជាតិវៀតណាម បានរត់គេច ៥ នាក់ ឲ្យធ្វើការដោយខុសពីច្បាប់អន្តោប្រវេសន៍ សិក្ខាកាមរត់គេចខ្លួនទាំង៥នាក់នោះ បានរត់គេច ពីកន្លែងការងារ ហើយបានប្រកាសរកការងារថ្មីតាមបណ្តាញសង្គម។
ហើយជនសង្ស័យ OOTA បានណែនាំការងារថ្មីឲ្យធ្វើ ហើយមេខ្យល់បានយកថ្លៃណែនាំចំនួន ៣០ ភាគរយ នៃប្រាក់ខែសិក្ខាកាម និងរកចំនូលបាន ៣០លានយ៉េន ពីការបញ្ជូន សិក្ខាកាមដែលបានរត់គេច និងមិនរកកន្លែងការត្រឹមត្រូវតាមច្បាប់ ទៅធ្វើការនៅកន្លែងផ្សេងៗ ។
ក្នុងចំនោមជនសង្ស័យ ដែលត្រូវបានចាប់ខ្លូន ទាំង៣ នាក់ ជនសង្ស័យ ឈ្មោះ OTA និង ឈ្មោះ MATSUMURA បានបដិសេធថា ពួកគេមិនបានដឹងថា សិក្ខាទាំងនោះ បានរត់គេចខ្លូននោះដែរ។