រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអប់រំផ្នែកឱសថរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា អនុប្រធានាធិបតីរបស់ប្រទេសនេះ លោកស្រី ម៉ាស៊ូម៉េះ អេបតេកា (Masoumeh Ebtekar) បានឆ្លងវីរុសខូវីដ-១៩ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈនេះ ។
រដ្ឋមន្ត្រីដដែលបានបន្តថា លោកស្រី ម៉ាស៊ូម៉េះ អេបតេកា ទំនងជាបានឆ្លងវីរុសនេះក្នុងកំឡុងពេលដែលលោកស្រីទៅសួរសុខទុក្ខអ្នកជម្ងឺវីរុសខូវីដ-១៩នៅមន្ទីរពេទ្យ ខណៈដែលចំនួនមនុស្សស្លាប់ដោយវីរុសផ្លូវដង្ហើមមួយនេះ បានកើនឡើងដល់ចំនួន២៦នាក់ហើយនៅក្នុងប្រទេសនេះ ។។
លោកស្រី ម៉ាស៊ូម៉េះ អេបតេកា គឺជាអនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រី និងគ្រូសារ ហើយការឆ្លងវីរុសខូវីដ-១៩លើអនុប្រធានាធិបតីរូបនេះ បានកើតឡើងខណៈដែលចំនួនមនុស្សឆ្លងវីរុសនេះនៅអ៊ីរ៉ង់បានកើនឡើងដល់២៤៥នាក់ ៕