ប្រព័ន្ធផ្សព្វផ្សាយ Jakarta Post បានចុះផ្សាយនៅថ្ងៃសុក្រ ទី២៨ ខែកុម្ភៈនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០២០នេះ អាចនឹងកើនឡើងត្រឹមអត្រា ៣.៧% ខណៈដែលការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកាលពីមុន គឺកើនឡើងក្នុងអត្រា៤.៥% ។
ធនាគារកណ្តាល Central bank ម៉ាឡេស៊ី បានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រចាំឆ្នាំ២០២០នេះអោយនៅក្នុងកម្រិតទាប គឺដោយសារប្រទេសនេះបានជួបប្រទះនូវវិបត្តិនយោបាយ និងវិបត្តិនៃការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ ។
ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំធ្លាក់ចុះនេះដែរ ប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណ ៨២.៣% បានទទួលរងផលប៉ះពាល់ក្នុងជីវភាពប្រចាំថ្ងៃយ៉ា ងខ្លាំង ដោយសារតម្លៃទំនិញនៅលើទីផ្សារបានកើនឡើងខ្ពស់ ៕