ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល អញ្ជើញបិទសន្និបាតលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបង និងក្រុមការងារ ​​បានអញ្ជើញ​​​ចូលរួមពិធីបិទសន្និបាតលទ្ឋផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ​២០​២០​នៃរដ្ឋបាលខេត្តបាត់ដំបង ដែលធ្វើឡើងកាលពីថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០។​​
សន្តិបណ្ឌិត សុខ ផល បានមានប្រសាសន៍ថា« ពិធីបិទសន្និបាតនេះគឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅសាលមហោស្រពស្ទឹងសង្កែខេត្តបាត់ដំបង ហើយកត្តាសុខសន្តិ​ភាព​ប្រទេសជាតិយើងមានសារៈសំខាន់ ទើបយើងមានការអភិវឌ្ឍន៍»។
សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍បន្ថែមថា អ្វីៗដែលយើងមាននៅថ្ងៃនេះគឺ ដោយសារប្រទេសជាតិយើងមានការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយើងដើរលើផ្លូវត្រឹមត្រូវ ទើបធ្វើឲ្យប្រជាជនរស់នៅបានសុខ និងរីកចម្រើន ក្រោមដំបូលនៃសុខ សន្តិភាពពិតប្រាកដដែលមិនអាចកាត់ថ្លៃបាន គឺកើតចេញពីការប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ។
ស្របជាមួយដំណើរបេសកកម្មនេះ សន្តិបណ្ឌិត សុខ ផល បានដឹកនាំក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ខានចុះពិនិត្យស្វែងយល់ និងរកដំណោះស្រាយក្នុងបំណងសាងសង់ស្ពានឆ្លងស្ទឹងសង្កែមានប្រវែងប្រមាណ១២០ម៉ែត្រ ត្រង់ចំណុចភូមិសសរ​ពក​ឃុំកន្ទឺ១ ស្រុកបាណន់ខេត្តបាត់ដំបង ។
លើសពីនេះ សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ខេត្តបាត់ដំបងបានចុះពិនិត្យដំណើរការសាងសង់អគារសាលា២ខ្នង១១ បន្ទប់ដែលជាអំណោយសម្តេចក្រឡាហោម ស ខេង និងអំណោយសប្បុរសជនទាំងក្នុង និងក្រៅប្រទេសដែលស្ថិតក្នុងឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។