ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ខណៈអាមេរិកបារម្ភពីការឆ្លងវីរុសខូវីដ-១៩នៅកូរ៉េខាងត្បូង កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់

ប្រព័ន្ធផ្សព្វផ្សាយ RT បានចុះផ្សាយថា ខណៈដែលមេដឹកនាំរបស់សហរដ្ឋអាមេរិកកំពុងព្រួយបារម្ភពីការឆ្លងរាលដាលវីរុស​ខូ​វីដ​-១៩ដល់កងទ័ពរបស់ខ្លួនដែលឈរជើងនៅកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់ប្រភេទចំនួន​២គ្រាប់នៅថ្ងៃចន្ទ ទី០២ ខែមីនានេះ ។
ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងបាននិយាយថា ការបាញ់មីស៊ីល២គ្រាប់នេះ ទំនងជាកូរ៉េខាងជើងចង់ផ្ញើសារទៅកាន់​​សហរដ្ឋអាមេរិកកុំអោយព្រួយបារម្ភពីការឆ្លងរាលដាលនៃវីរុសខូវីដ-១៩ខ្លាំងពេកដោយភ្លេចគិតពីការចរចាក្នុងការរំសាយកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង ដែលកិច្ចចរចាត្រូវបានជាប់គាំងចាប់តាំងពីដើមឆ្នាំ២០១៩កន្លងមក ។
កូរ៉េខាងជើងបានបាញ់មីស៊ីលទាំងពីរគ្រាប់នេះចេញពីតំបន់ Wonsan ភាគខាងកើតនៃប្រទេសនេះ និងមីស៊ីលបានហោះ​ហើរ​សំដៅទៅកាន់ដែនទឹកនៅសមុទ្រខាងកើតរបស់ប្រទេសជប៉ុន ប៉ុន្តែមិនបានធ្លាក់ចូលទៅក្នុងដែនទឹករបស់ប្រទេសជ​ប៉ុន​ទេ ៕