ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹលនាំ ដោយ លោក លូ គឹមឈុន បានទទួលស្វាគមន៍ លោក គង់ សារាជ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភា នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០នេះ។
លោក លូ គឹមឈុន បាន បានថ្លែងថា« ក្នុងដំណើរបេសកម្មនៅខេត្តព្រះសីហនុយើងខ្ញុំជាថ្នាក់ដឹកនាំកំពង់ផែផ្ទាល់ សូមថ្លែងអំណរគុណដល់ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភាមកទស្សនកិច្ចនៅទីនេះ ហើយយើងដឹងថា ដើម្បីក្លាយជាមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន កសស បាននឹងកំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែប្រសើរឡើង»។
លើសពីនេះ តាមរយៈការបំពាក់បន្ថែមនូវគ្រឿងចក្រទំនើបៗ ការពង្រឹងសមត្ថភាព និយោជិតកម្មករ ព្រមទាំងការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ សំដៅបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនានា ក៏ដូចជាពេលវេលារបស់អតិថិជន និងអ្នកប្រើប្រាស់ផែ ។
កំពងផែខេត្តព្រះសីហនុមានសក្ដានុពលប្រសើរជាងគេ ស័ក្កិសមសម្រាប់កំពង់ផែទឹកជ្រៅ ដោយមានទីតាំងស្ថិតនៅជិតខ្សែសមុទ្រទឹកជ្រៅ ចំណាយតិចបំផុតក្នុងការធ្វើប្រឡាយនាវាចូលចត និងពុំចាំបាច់ចំណាយសម្រាប់ការបូមស្ដារជាប្រចាំ ។
ផ្អែកលើកត្តាភូមិសាស្ត្រអំណោយផល គួបផ្សំនឹងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងនិយោជិតកម្មករទាំងអស់របស់ កសស ប្ដេជ្ញាចិត្តត្រៀមខ្លួន ដើម្បីផ្ដល់សេវាកម្មប្រសើរបំផុត និងឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងសំណូមពររបស់អតិថិជន និងអ្នកប្រើប្រាស់ផែដើម្បីរួមដំណើរឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ។