រាជធានីភ្នំពេញ៖ ស្ថាបនិកឆ្នើម លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានបង្វឹកសហគ្រិនថ្មីៗ ដើម្បីឲ្យពួកគាត់អាចពង្រឹងសមត្ថភាពឱ្យកាន់តែរឹងមាំលើជំនាញអាជីវកម្មស្តីពី “វិធីសាស្រ្តត្រៀមខ្លួនដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូង” ដោយមានអ្នកចូលរួមប្រមាណជា ១០៣ នាក់ កំពុងតែត្រៀមខ្លួនប្រឡូកក្នុងវិស័យធុរកិច្ចដំបូងៗឱ្យទទួលបានភាពជោគជ័យ ហើយកម្មវិធីនេះធ្វើ់ឡើងរយៈពេល០១ថ្ងៃពេញនៅថ្ងៃទី០៤ មីនា ឆ្នាំ២០២០ ធ្វើនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនោះផងដែរ គ្រូបង្វឹករូបនេះ បានបណ្ដុះស្មារតី និងពង្រឹងភាពស្ទាត់ជំនាញដល់សហគ្រិនដែលបានចូលរួមឱ្យស្វែងយល់យ៉ាងច្បាស់អំពីច្បាប់ជោគជ័យកំពូល មូលហេតុទាំង២៦ ចំណុចដែលនាំឱ្យអាជីវកម្មដំបូងបរាជ័យ និងវិធីសាស្រ្តដើម្បីទទួលបានការគាំទ្រពីមនុស្សជុំវិញ។
លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមានប្រសាសន៍ក្នុងកម្មវិធីបង្វឹកថា “អ្វីៗគ្រប់យ៉ាងដែលមាននៅលើភពផែនដីនេះ សុទ្ធតែមានក្បួន និងមានរបៀបទាំងអស់” ។
គិតមកត្រឹមខែមិនាឆ្នាំ២០២០នេះ CEO Master Club មានវត្តមានក្នុងវិស័យបណ្ដុះបណ្ដាលជាង១0ឆ្នាំមកហើយ ដែលបានជួយសហគ្រិនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់អាជីវកម្មពេញមួយជីវិត ចំនួនជា ១,១៨០នាក់ ដែលគ្រប់គ្រងអាជីវកម្មប្រមាណជាង ២,០០០ក្រុមហ៊ុនបង្កើតប្រតិបត្តិការអាជីវកម្មជាទឹកប្រាក់ប្រមាណជាង ១,០០០លានដុល្លារ/ឆ្នាំ និងបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ១០ម៉ឺននាក់។
កាលពីថ្ងៃទី៨-៩ មីនា ឆ្នាំ២០២០ ខាងមុខនេះ CEO Master Club នឹងមានវគ្គ “ភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល” ធ្វើនៅ Dyvith Hotel សម្រាប់សាធារណៈជនទូទៅ និងសមាជិកគ្រួសារ CEO Master Club ។
ព័ត៌មានលម្អិត៖ 023 666 6555
023 666 6999
អត្ថបទ៖ សាន់ ថាវិន