លោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានព្រមានថា អ្នកមិនគោរពច្បាប់ស្តីពីសំណង់នឹងទទួលរងការផាកពិន័យជាប្រាក់ និងទណ្ឌកម្មទៅលើរូបកាយ ឬដាក់ឲ្យពន្ធនាគារ។
លោកបានបញ្ជាក់ទៀតថា «យើងមិនអាចយកពេលវេលានេះ គ្មានការចាប់ផ្តើមទេ! ហើយពេលនេះជាពេលដែលត្រូវចាប់ផ្តើមអនុវត្តច្បាប់ទាំងអស់គ្នា។ ហេតុនេះចាំមើលទាំងអស់គ្នា តើអាជ្ញាធរឬរដ្ឋធ្វើអ្វីខ្លះ ចំពោះអ្នកល្មើស ព្រោះយើងមានច្បាប់ ហើយត្រូវតែគោរពទាំងអស់គ្នា។ បើមិនដូច្នោះទេ នឹងទទួលរងនូវវិធានការច្បាប់ជាធរមាន»។
ច្បាប់ស្តីពីសំណង់ត្រូវបានអនុម័តកាលពីថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ ២០១៩ ហើយតាមរយៈច្បាប់នេះមន្រ្តីជាន់ខ្ពស់របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណងបានអំពាវនាវឲ្យក្រុមហ៊ុនប្រតិបត្តិ និងក្រុមហ៊ុនសាងសង់ទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិនមុនទទួលសិទ្ធិសាងសងនូវគម្រោងផ្សេងៗ ដោយត្រូវអនុវត្តឲ្យបានបទដ្ឋានគុណភាព និងការទទួលខុសត្រូវខ្ពស់លើគុណភាពសំណង់ឲ្យខានតែបាន៕