ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន Toyota Motor ប្រកាសផ្អាកប្រតិបត្តិការរោងចក្រមួយចំនួននៅជប៉ុនដោយសារវីរុស Covid-19

ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេរបស់ប្រទេសជប៉ុន បានប្រកាសផ្អាកប្រតិបត្តិការ​រោង​ចក្រមួយចំនួនរបស់ខ្លួន នៅថ្ងៃចន្ទ ទី២៣ ខែមីនានេះ នៅក្នុងប្រទេសនេះ ដោយសារការឆ្លងរាលដាលកាន់តែខ្លាំងនៃវីរុស Covid-19 ។
សេចក្តីប្រកាសផ្អាកប្រតិបត្តិការរោងចក្ររបស់ក្រុមហ៊ុន Toyota Motor ត្រូវបានធ្វើឡើងក្រោយពីបុគ្គលិក២នាក់របស់ក្រុមហ៊ុននេះ ត្រូវបានធ្វើតេស្តវិជ្ជមានវីរុស Covid-19 កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលនាំអោយមានក្តីបារម្ភកាន់តែខ្លាំង និងជាការចូលរួមទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំងថែមទៀតនៃវីរុសផ្លូវដង្ហើមមួយនេះ ។
អ្នកនាំពាក្យក្រុមហ៊ុន Toyota Motor បានអោយដឹងថា ការផ្អាកប្រតិបត្តិការផលិតរថយន្តរបស់ក្រុមហ៊ុននេះ គឺផ្អាកតែទៅលើផលិតកម្មរថយន្តធុនតូច មានរថយន្តប្រភេទ Corolla និង SUV ជាដើម តែមិនមែនផ្អាកផលិតកម្មទាំងស្រុងទេ ៕

Lakesha Barnes, a production worker, drives a forklift at Bridgestone Americas. She and hundreds of others organize the tires manufactured at the plant off U.S. 301 for shipment. Brie Handgraaf | Times file photo